តារាកំប្លែង នាយ ពែកមី ថា កោតតែលើកដៃធ្វើបា បក្មេងទៅរួច អាណិតក្មេងណាស់ គ្នាគ្មានដឹងអីសោះ តែត្រូវមកជួបរឿងបែបនេះ....
-

បន្ទាប់ពីមានការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើន និងបានធ្វើការចែករំលែកតៗគ្នាផងនោះ ជាហេតុធ្វើឲ្យមហាជន កាន់តែមានខឹងសម្បារខ្លាំងឡើង ចំពោះបុរសម្នាក់ ដែលមានឈ្មោះ ធួន​ ផាណា ដោយម្ចាស់គណនីហ្វេសប៊ុកមួយបានចោទប្រកាន់ថា បានធ្វើបា បទៅលើក្មេងប្រុសម្នាក់ ដែលមានអាយុមិនទាន់បានមួយ១ខួបផង។

ម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះសារ អំពីបុរសម្នាក់នោះមានឈ្មោះថា Long Samnang បានបង្ហោះសារឲ្យដឹងថា "អញថា មិនចង់ផុសរូបអាចុ យ ម្ រាយឯងទេ មិនចង់ច្រលក់ តែអាចុយម្រាយឯង វាបំពានសិទ្ធអញ មករហូត? បងប្អូនបើបាន ឃើញអា ផាន់ណា កន្លែងណា មេតា ជួយចា ប់ខ្លួនរបស់វាជូនប៉ូលិសផង..... វានេះ ជា ឃា ត ក កាច់ដៃកាច់ជើងក្មេងប្រុស អាយុប្រាំពីខែ ឬក៏អាចទាកទងមកលេខ របស់ខ្ញុំផ្ទាល់បាន គឺលេខ ០៩៦៧៧៣៩៦៣១ សូមអគុណ...!"។

ជាមួយគ្នានោះផងដែរ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារឲ្យដឹងថា លោកឧត្ដមសេនីយ៍​ទោ​ ម៉ែន​ លី​ ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ បានអោយដឹងថា​ នៅព្រឹក​ថ្ងៃទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ ដោយមានការអនុញ្ញាតិពី​ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត​ ឧត្តរមានជ័យ​ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បានអញ្ជេីញ​ឈ្មោះ​ ធួន​ ផាណា​ មកសាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​កាច់ដៃកាច់ជេីង​កុមារម្នាក់នៅក្រុងសំរោង​ ខេត្ត​ឧត្តរមានជ័យ​ ។

ម្សិលម៉ិញ​មាន​ហ្វេសប៊ុក​មួយចំនួន​បាន​បង្ហោះ​ព័ត៌មាន​ថា​ ឈ្មោះ​ ផាណា​នេះ​បានកាច់ដៃ​កាច់ជេីង​កូនចុងរបស់ខ្លួនដែលមានអាយុ​មិនទាន់បាន​ ១ឆ្នាំ​ ស្រួល​បួល​ផង​ ។ ក្រោយ​កេីតហេតុ​ ម្ដាយ​កុមាររងគ្រោះ​បាននាំកូនទៅពេទ្យ​ និងបានដាក់ពាក្យបណ្ដឹងនៅ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ ដេីម្បី​អោយចាត់ការឈ្មោះ​ធួន​ ផាណា​ តាមផ្លូវច្បាប់​ ។

ភ្ជាប់ជាមួយគ្នានោះផងដែរ ក្រោយពីទទួលបានដំណឹងមួយនេះហើយនោះ តារាកំប្លែង ដ៏មានប្រជាប្រិយភាពនាយ ពែក មី ក៏បានបង្ហោះសារយ៉ាងខ្លីថា "សា ហា វ ពេកហេីយ ខឹងអាមួយហ្នឹងណាស់​ កោតតែធ្វេីទៅរួច​ ???"។

ប្រភព៖ Chem Chanra ចែម ចាន់រ៉ា