ចម្រើនណាស់អស់លោក...ជនសង្ស័យម្នាក់ និងបក្សពួក៣នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីលួចហែកជញ្ជាំងផ្ទះប្រជាពលរដ្ឋលួចធុងបាស់យកទៅលក់ ដើម្បីបានទិញ...
-

ស្រុកខ្សាច់កណ្ដាល៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីលួចធុងបាស់ របស់ប្រជាពលរដ្ឋយកទៅលក់ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម កាលពីថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិ ត្បូង ឃុំ កោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះដែលត្រូវជាម្ចាស់ធុងបាស់រូបនោះមានឈ្មោះថា មាស សុវត្តិ ភេទប្រុសអាយុ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ។

ចំណែកជនសង្ស័យមានឈ្មោះថា ១.ឈ្មោះវឿន ឌីណេត ហៅ ចយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅ

ភូមិឃុំកើតហេតុ(ឃាត់ខ្លួន)។

២.ឈ្មោះសុង សៀកហុង ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំ កោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។

៣.ឈ្មោះ យឿន សារ៉ាត់ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំ កោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។

៤.ឈ្មោះអឿន ឡេងអៀងភេទប្រុសអាយុ ២៦ ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំ កោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។ រីឯវត្ថុតាង រួមមាន ៖ -ធុងបាស់ស្ពីកឃ័រចំនួន០១ ។

សភាពរឿងហេតុ៖ កន្លងមកក្រុមជនសង្ស័យទាំង៤នាក់ បានប្រើប្រាស់សារធា តុញៀ  ន(ម៉ា ទឹ ក ក ក) ហើយកន្លងមកឈ្មោះវឿន ឌីណេត ហៅ ចយ ធ្លាប់ លួចទូរស័ព្ទ និងធុងបាស់គេ ត្រូវសមត្ថកិច្ច ចាប់ខ្លួនទៅ តុលាការ ជាប់ពន្ធនាគារ ហើយទើបតែចេញពីពន្ធនាគារ។ នៅថ្ងៃទី០៩.០៥.២០២០វេលាម៉ោង១៤.០០នាទីជនសង្ស័យទាំង៤នាក់បាននាំគ្នាចូលលួចធុងបាស់ ដែលជនរងគ្រោះទុកក្នុងផ្ទះដោយចាក់សោរផ្ទះ រួចទៅធ្វើការសំណង់ទាំងពីរនាក់ប្តីប្រពន្ធ។ ជនសង្ស័យបានហែកជញ្ជាំងផ្ទះធ្វើពីស័ង្កសី ចូលលួចធុងបាស់ ពេលលួចបានជនសង្ស័យឈ្មោះវឿន ឌីណេត យកទៅលក់ បានប្រាក់១០$ មកទិញថ្នាំ  ញៀ នចែកគ្នាជក់។ ដល់ថ្ងៃទី១២.០៥.២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម កម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានទាំង៤នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី៕