មិនគួរឲ្យជឿបុរសម្នាក់ បានបង្ហោះសារដ៏ឈឺចាប់មួយ ដោយសារតែឡានម៉ាកកាម៉េរីបាឡែនមួយគ្រឿងបានជួបគ្រោះថ្នាក់កាលពីឆ្នាំមុន ហើយក៏ឆ្លៀតពេលមកមើលរថយន្តរបស់ ស្រាប់តែជួបរឿងនឹងស្មានមិនដល់ រថយន្តត្រូវដោះគ្រឿងអស់គ្មានសល់ នៅត្រឹមតែម៉ាស៊ីន និងតួរថយន្ត ក្រោយរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាលកាលពីឆ្នាំមុន។
.jpg?1589355877)
យោងតាមសំដីម្ចាស់រថយន្តបាននិយាយថា ឡានរបស់គាត់ត្រូវជាប់ប៉ុស្ដិ៍ប៉ូលីសកាលពីឆ្នាំទៅ ពេលនោះឡាននៅស្អាត ឲ្យដល់ពេលឥលូវត្រូវគេដោះគ្រឿងខ្ទេច ក្រោយម្ចាស់មកត្រួតពិនិត្យឡើងវិញ ឃើញថារថយន្តរបស់ខ្លួន ត្រូវដោះយកម៉ាញ៉េ កង់ ស្តុប តាប្លូ ប៊ូស៊ី អាគុយ និងគ្រឿងក្នុងដែលអាចដោះបាន គឺដោះបាត់អស់ នៅសល់តែតួ និងម៉ាស៊ីនប៉ុណ្ណោះ។
.jpg?1589356196)
គួរបញ្ជាក់ផងដែរថា ឡានខាងលើនេះ ត្រូវបានបុកកាលពីឆ្នាំទៅ ហើយត្រូវសមត្ថកិច្ចយកមករក្សាទុក រង់ចាំការដោះស្រាយ។ ដោយការដោះស្រាយ ត្រូវអូសបន្លាយពេល ទើបរថយន្តត្រូវរក្សាទុករហូតដល់ពេលនេះ។
.jpg?1589356204)
បើយោងតាមគណនីហ្វេសប៊ុករបស់លោកផ្ទាល់បាននិយាយថា“នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាលហើយ ពេលមកគ្រឿងពេញ ដល់ពេលមកដកឡានវិញស៊ីគ្រឿងអស់សុំខ្លាចហើយលោកប៉ូលិសសេអើយធ្លាប់តែលឺគេថាអីឡូវជួបផ្ទាល់ខ្លួនឯងបានដឹង”៕
ទស្សនាវីដេអូខាងក្រោម៖
.jpg?1589356214)
.jpg?1589356215)
.jpg?1589356215)
.jpg?1589356215)
.jpg?1589356215)
.jpg?1589356215)
.jpg?1589356215)