ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីម្សិលមិញនេះមានបុរសម្នាក់ បានបង្ហោះសារដ៏ឈឺចាប់មួយ ដោយសារតែឡានម៉ាកកាម៉េរីបាឡែនមួយគ្រឿងបានជួបគ្រោះថ្នាក់កាលពីឆ្នាំមុន ហើយក៏ឆ្លៀតពេលមកមើលរថយន្តរបស់ ស្រាប់តែជួបរឿងនឹងស្មានមិនដល់ រថយន្តត្រូវដោះគ្រឿងអស់គ្មានសល់ នៅត្រឹមតែម៉ាស៊ីន និងតួរថយន្ត ក្រោយរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាលកាលពីឆ្នាំមុន។

យលោកជំទាវ ហ៊ុន សុីណាត
ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញការផុសរបស់បុរសខាងលើរួចបានធ្វើឲ្យលោកជំទាវ ហ៊ុន សុីណាត ដែលជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន ដោយលោកជំទាវបានបង្ហាញអារម្មណ៍របស់លោកជំទាវយ៉ាងដូច្នេះថា ៖ រឿងនេះវាជាទម្លាប់ទៅហើយ ម្ចាស់ឡានមិនមានភស្តុតាងណាមួយដាក់បន្ទុកលើពួកចោរលួចសម្ភារ:ទាំងនោះបានឡើយ បើទោះជាត្រូវបានរក្សាទុកក្នុងកន្លែងសម្ថកិច្ចក៍ដោយចុះ។ ដើម្បីកែប្រែទម្លាប់នេះអង្គភាពរបស់សមត្ថកិច្ចល្មមដល់ពេលដាក់ចេញវិធានការសមរម្យហើយ ប្រយោជន៍ជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋផងទៅទានម្ចាស់៕ សូមទស្សនាវិដេអូខាងក្រោម៖









