ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សត្វទន្សោងដែលជាសត្វកម្រចំនួនពីរក្បាល ត្រូវបានប្រទះឃើញងាប់ នៅក្នុងបរិវេណដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បងប្អូនប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំង ដែលសត្វដ៏កម្រចំនួនពីរក្បាលត្រូវងាប់ ដោយសារស្នាដៃជនកំណាច បានបាញ់ប្រហារ គ្មានត្រាប្រណៃដៃ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានលើកឡើងថា "ដោយសារតែច្បាប់ធូរលុង ជាពិសេសករណីបា ញ់សម្លា ប់សត្វព្រៃពេលចាប់បានគ្រាន់តែសុំទោសរួចខ្លួន ធ្វើអោយព្រានព្រៃទាំងឡាយមិនកោតញញេីតច្បាប់ឡេីយ ។ ជាក់ស្ដែងដូចជាករណីបាញ់សម្លា ប់សត្វ កេងកងធំ ថ្មីៗជាឧទាហរណ៍ស្រាប់ ។
ឥលូវនេះគួរអោយសោកស្ដាយណាស់ដែលសត្វទន្សោងដ៏កម្រ២ក្បាលត្រូវបានគេប្រទះឃេីញស្លា ប់ នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ នៅក្នុងបរិវេណក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នៅឃុំពូជ្រៃ ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគីរី ។

លោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឱ្យដឹងថា សត្វទន្សោងញីចំនួន២ក្បាលនេះ បានងាប់មានសភាពហើយស្អុយ ប្រហែលជាងាប់៣ទៅ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចម្ងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ បន្ទាប់មកក្រុមការងារបានកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុ៕



ប្រភព៖ ផែង វណ្ណៈ