កើតមកជាមនុស្សរស់លើផែនដី គ្មាននរណាម្នាក់ ចង់រស់នៅក្នុងស្ថានភាពក្រលំបាក វេទនា គ្មានទីពឹង នោះទេ។ ឧពុកម្តាយ គឺជាចំណុចសំខាន់ ដែលធ្វើឲ្យកូនៗរស់នៅមានក្តីសុខ និងមានសុភមង្គល ស្គាល់អ្វីអាក្រក់ ស្គាល់អ្វីល្អ បន្ទាប់មកគឺ សាច់ញាតិបងប្អូន គឺជាផ្នែកមួយ ដែលធ្វើឲ្យយើងមានក្តី និងចេះចែករំលែកក្តីទុកលំបាកដ៏គ្នាទៅវិញទៅមក ។
តែបើយើងងាកមកមើលពីជីវិតរបស់ក្មេងតូច ភ្នែកខ្មៅៗទាំងបីនាក់នេះវិញ ពិតជាកំសត់ខ្លាំងណាស់ ឪពុកបានស្លា ប់កាលពីពេលថ្មីៗនេះ តែម្តាយវិញ បានរត់ចោលគ្នាទៅដោយគ្មានក្តីអាលោះអាល័យ ទុកឲ្យជីវិតរបស់គាត់រស់នៅក្នុងភាពលំបាក តោកយ៉ាកគ្មានកោះគ្មានត្រើយទៅវិញ។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rith T-smok គាត់បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកពីជីវិតដ៏ជូរចត់របស់បងប្អូនបីនាក់ ដែលត្រូវម្តាយរត់ចោល ហើយឪពុកទើបនិងលាចាកលោកថា "បីនាក់បងប្អូនរស់នៅធ្វេីមិចទៅថ្ងៃខាងមុខបេីម្តាយរត់ចោល ឪពុកទេីបស្លា ប់ ជាម្តាយមិនដឹងថាគាត់ជាមនុស្សបែបណា ហេតុអ្វីក៏ដាច់ចិត្តទៅចោលកូនៗកេីតហឺម....?សង្ឃឹមថានឹងមានសប្បុរសជនជួយប្អូនៗចុះ សព្វថ្ងៃរស់នៅភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អាចទាក់ទងសួរពត៌មានបន្ថែមតាមលេខ 0976667575?❤️?. ខ្មែរឥស្លាម?❤️?សព្វថ្ងៃរស់នៅជាមួយលោកតាមេីលថែរ 12.05.2020 "។


សូមទស្សនាវិដេអូ៖
ប្រភព៖ Rith T-smok