មានបងប្អូនណា បាត់រថយន្តទេ!...ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសស្វែងរកម្ចាស់រថយន្ត សៀមរាប 2B-3369 សូម...
បើយោងតាមគណនីហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារ ប្រកាសស្វែងរកម្ចាស់រថយន្តមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 2B-3369 ដែលត្រូវគេយកទៅប្លុងចោលនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ។

នៅក្នុងគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា "មានរថយន្តមួយគ្រឿងដែលមានស្លាកលេខ សៀមរាប 2B-3369 បានយកមកទុកចោលនៅមុខផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង ១:០០ រំលងអាធ្រាត្រ យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ បេីបងប្អូនប្រជាពលរដ្ឋមានបាត់រថយន្ត សូមទាក់ទងមកលេខប៉ុស្តិ៍គោករការ ។012 678 498"។

អាស្រ័យហេតុនេះ បើបងប្អូនបានស្គាល់ ម្ចាស់រថយន្ត ឬម្ចាស់រថយន្តបានទទួលដំនឹងហើយ សូមអញ្ជើញមកទទួលយករថយន្តទៅវិញផង ។ សូមអរគុណ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។