មិនប្រញាប់ទៅណា...រថយន្តបែនដឹកដីមួយគ្រឿង បើកវ៉ាជែក គោយន្ត ជ្រុលចង្កូតបុកកំទេចផ្ទះរបស់ប្រជាពលរដ្ឋ ខ្ទេចអស់មួយចំហៀង
-

ពោធិ៍សាត់៖ កាលពីវេលាម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ រថយន្តបែនដឹកដីមួយគ្រឿង បើកវ៉ាជែងគោយន្តកន្ត្រៃបួងចង្កូតជ្រុល ទៅបុកផ្ទះប្រពលរដ្ឋមួយចំហៀង រងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុច ភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 

 ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សុះ សា ភេទប្រុស អាយុ៥៨ឆ្នាំ រីឯប្រពន្ធឈ្មោះ ម៉ាត់ សុំ អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ករជាប្រភេទរថយន្តបែន ម៉ាក Dewoo ព៌ណក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E-9949 ធ្វើចរាចរណ៍ពីជើងទៅត្បូងបើកវ៉ាជែងគោយន្តកន្រ្តៃបួងចង្កូតជ្រុល មកឆ្វេងទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យរងការខូចខាត រថយន្ត០១គ្រឿង ផ្ទះ០១ខ្នង ទំហំ ៦X១៣ម៉ែត្រ ជញ្ជាំងឈើ ដំបូលស័ង្កសី និង សម្ភារ:នៅក្នុងផ្ទះមួយចំនួនទៀត ។អ្នកបើកបរបានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅតំណាងរថយន្តបង្ក ដើម្បីយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកក្រគរ ជាបណ្តោះអាសន្ន ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យរងរបួសមនុស្សនោះទេ ៕