ចូលរួមសោកស្តាយផង...លោកវេជ្ជបណ្ឌិតសំ បារមី លោកគ្រូដ៏សែនល្អ លោកបានទទួលមរណ ភាពហើយ
-

ឈ្មោះថាគ្រូ មិនថាគ្រូបង្រៀន គ្រូពេទ្យ គឺពួកគាត់តែងតែផ្តល់ចំណេះដឹង និង ការព្យាបាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ។ គ្រូពេទ្យ គឺមានតួនាទីយ៉ាងសំខាន់នៅក្នុងការជួយសង្គ្រោះដល់អាយុជីវិតរបស់មនុស្ស ឲ្យរស់រានមានជីវិតឡើងវិញ ។ ដោយឡែកនៅថ្ងៃនេះមានបងប្អូនជាច្រើន មិនជាគ្រូពេទ្យ ឬ បងប្អូនប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍សោកស្តាយ បំផុតបំពោះការបាត់បង់ គ្រូពេទ្យដ៏ល្អម្នាក់នេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា លោកគ្រូពេទ្យ Chan Tola បានបង្ហោះសារថា " 15/05/2020ពេល​ទទួល​ដំណឹង​ថាលោក​គ្រូ​ វេជ្ជបណ្ឌិត​ ​បាន​ទទួល​មរណៈ​ភាព​ វាពិតជា​លឿន​ពេក​ហើយ​ពួក​យេីង​ស្ទើរ​តែ​មិនជឿ​ មន្ទីរពេទ្យ​យេីង​បាត់បង់​ធនធាន​មនុស្ស​ដែល​ជា​វេជ្ជបណ្ឌិត(ប្រធាន​ផ្នែក​សង្រ្គោះ​បន្ទាន់​មន្ទីរពេទ្យ​ខេត្ត​រតនគិរី​)​ដ៏​ ពូកែ​និង​មាន​ចិត្ត​ធម៌​ ពួក​យេីង​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សព​ផង​។ លោក​វេជ្ជបណ្ឌិត​តែងតែ​ជួយ​ព្យាបាល​និង​សង្គ្រោះ​អ្នក​ជំងឺ​រាប់​ម៉ឺន​នាក់​ដែល​ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី​ ???សូម​វិញ្ញាណក្ខន្ធ​របស់​លោក​វេជ្ជបណ្ឌិត​ទៅ​កាន់​សុគតិភព​??? "។

ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vanna Lay Leakena បានបង្ហោះសារបន្ថែមថា "មិនត្រឹមតែមានរូបរាងស្រស់សង្ហា និង ប្រាជ្ញាឈ្លាសវៃ ប៉ុន្តែលោកក៏ជាគ្រូពេទ្យម្នាក់ដែលតែងតែយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺទាំងយប់ទាំងថ្ងៃមិនដែលត្អូញត្អែរទោះលោកកំពុងស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរក្តី។

ខ្ញុំនៅចាំបានថា គ្រាមួយដែលលោកនៅមានកំលាំងរឹងមាំហើយក៏ជាគ្រាមួយដែលមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនៅមានការខ្វះខាតវេជ្ជបណ្ឌិត លោកបានយាមប្រចាំការស្ទើរតែ២៤ម៉ោងដោយមិនមានពេលសំរាក មិនថាថ្ងៃបុណ្យទានឬ ថ្ងៃសៅរ៍អាទិត្យ។ ប៉ុន្តែលោកនៅតែបម្រើការងារយ៉ាងយកចិត្តទុកដាក់ដោយមិនខ្វល់ពីការនឿយហត់។ ក្រៅពីនេះលោកក៏ជាគ្រូបង្រៀនផ្នែកវេជ្ជសាស្រ្តដ៏ល្អបំផុតម្នាក់ដែលខ្ញុំបានស្គាល់។ លោកតែងតែចំណាយពេលវេលាដ៏មានតម្លៃរបស់លោក បង្ហាត់បង្រៀនដល់និស្សិតពេទ្យដែលចុះកម្មសិក្សាដោយមិនលាក់លៀម។

ការបាត់បង់លោកពីភពផែនដី គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រដែលមិនអាចកាត់ថ្លៃបាន និង ជាទីសោកស្តាយបំផុត។សូមដួងវិញ្ញាណក្ខន្ធ័លោកវេជ្ជបណ្ឌិតសំ បារមី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"។

ប្រភព៖ Chan Tola