ចោរលួចគាស់ទូរដែក យកប្រាក់អស់មួយចំនួនធំ មានប្រាក់រៀលប្រហែល២០លានរៀល និងលុយដុល្លារប្រហែល៣០,០០០ដុល្លារ នៅក្នុងរោងចក្រ...
-

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះ មានករណីចោរចូលក្នុងរោងចក្រ លួចគាស់ទូរដែកលួចប្រាក់ អស់មួយចំនួនធំ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៣ទៀបភ្លឺ នៅចំណុចនៅក្នុងរោងចក្រតម្បាញ វិនសេតហ្គាម៉េន​ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែកខេត្តកណ្ដាល​។

ជនរងគ្រោះមានឈ្មោះថា ឃឹម​ ឃុនភេទប្រុសអាយុ៧៩ឆ្នាំមុខរបរ​ ប្រធាន រដ្ឋបាលរោងចក្រ​ មានទីលំនៅភូមិត្រពាំងឈូកសង្កាត់ ទឹកថ្លាខណ្ឌសែនសុខក្រុងភ្នំពេញ។

សំភារៈដែលបាត់បង់រួមមាន៖ ប្រាក់រៀលប្រហែល២០លានរៀល, ប្រាក់ដុល្លារប្រហែល៣០.០០០$.(បីម៉ឺនដុល្លារ) 

​វត្ថុតាងចាប់យក៖ -សោរ​ សូឡិច​ ០៦​ សណ្តក ០៣ និង ខូច​ ០៣ -ដែកញូមចំរឹងបង្អួច​ ចំនួន០១-ខ្សែ​ ភ្លេីងស៊ឺរ៉ែន​០២​ កំណាត់-ទូរ​ ដែកចំនួន៣ ទូរច្នៃ​០២​ទូរអូតូ០១

សភាពនែរឿងហេតុ ​នៅយប់ថ្ងៃទី១៤.០៥.២០២០​ ចន្លោះ ម៉ោង០១​ ដល់ម៉ោង០៣ទៀបភ្លឺ​ មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម​ បានគាស់ទម្លុះទម្លាយ បន្ទប់ការិយាល័យរដ្ឋបាល​ រួចគាស់ថតតុ របស់គណនេយ្យ​ គាស់ថតតុរបស់អនុប្រធានរោង​ចក្រនិងកាត់សោរទូរដែកច្នៃបន្ទះធម្មតា​ រួចចាក់សោរ ទូរដែកអូតូ បេីកយកប្រាក់អស់សរុបប្រហែល២០លានរៀលនិងប្រាក់ដុល្លារប្រហែលជា៣០.០០០$ទៅបាត់។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕