ប្អូនប្រុសម្នាក់ កោតចិត្តហួសនិយាយ និងមនុស្សមួយចំនួនតូច មានលុយផឹកស៊ី តែមិនបានយកកន្លែងគិតមកជាមួយ ហូបចុកហើយទុកសំរាមចោល
-

មានមហាជនជាច្រើន ចេះតែស្អប់សំរាម ចេះតែធំក្លិន ចង់តែដើរចេញរាប់រយគីឡូម៉ែត្រ មិនចង់លឺ មិនចង់នៅក្បែរ តែប្រហែលជាភ្លេចហើយមើលទៅថា សំរាមដែលអ្នកនិយាយនោះ ចេញមកពីអ្នកណា។ សំរាម គឺជារបស់ម្យ៉ាងដែលមិនងាយរលាយ ជាពិសេសគឺស្បោង ឬ យើងថង់នេះឯង។ បើសិនជាបងប្អូន ធ្វើការបោះចោលមិនបានត្រឹមត្រូវ នោះទេ សំរាមនេះឯងនឹងបំផ្លាញសុខភាពរបស់បងប្អូនវិញគ្មានសល់។

សំរាម គឺជាវត្ថុមួយដែល ពិបាកបំផ្លាញខ្លាំងណាស់ ដូចជាពាក្យគេតែងតែលើកយកមកនិយាយជាហូរហែគ្មានខុស គឺ សំរាមមិនស្អុយមិនឆ្អេះ ដូចអ្នកចោលសំរាមនោះទេ បើយើងព្យាយាមកែទំលាប់អាក្រក់របស់អ្នកចេញ នោះសំរាមនឹងគ្មានទៀតទេ នៅក្នុងចិត្តអ្នក ។

ថ្វីត្បិតតែសំរាម វាគួរឲ្យស្អប់ គួរខ្ពើម តែពេលដែលបានឃើញទិដ្ឋភាពដូចនៅក្នុងរូបភាពខាងក្រោមនេះ តើអ្នកស្អប់សំរាម ឬ ស្អប់អ្នកចោលសំរាមច្រើនជាង? សំរាមដែលជាកាកសំណល់របស់អ្នកញុាំហើយ សោះគ្រាន់តែប្រមូលយកទៅដាក់ក្នុងធុងសំរាម ក៏មិនកើត ទុកអោយនៅរាយប៉ាយពេញទីកន្លែង ។

ដោយឡែកមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Press Rider (Predator Cambodia) បានបង្ហោះសារថា "មានលុយដេីរលេង​ មានលុយទិញម្ហូបច្រាស់ច្រំ​ មានលុយទិញរបស់ផឹក​ តែគ្មានខួរចេះតែរក្សាបរិស្ថាន​ ច្រាស់នៅណាចោលនៅហ្នឹង​ បេីច្រំហេីយ​ យួរយកទៅចោលក្នុងធុងទៅ​ វារន្ទះបាញ់មែន​ ? ? ? KDMV ??? ភ្នំឡេីងស្អាត​ គ្រាន់តែឃេីញសម្រាមហួសចិត្ត"

ប្រភព៖ Press Rider