គំរូល្អ ! ឃើញប្រជាជនលំបាក ប៉ូលីសចរាចរណ៍ស្ទុះទៅជួយភ្លេត ក្នុងទឹកដីខេត្ត....
សីហា
-

ប្រហែលមុននេះបន្តិច គណនីហ្វេសប៊ុកមួយឈ្មោះថា Damrong Rodriguez‎ បានកំពុងតែធ្វើដំណើរតាមផ្លូវ ហើយដោយចែដន្យ ក៏ជួបប៉ូលីសចរាចរណ៍កំពុងតែប្រចាំការ ក៏ថតសកម្មភាពនូវទង្វើល្អ ដោយឃើញអ៊ុំស្រីម្នាក់គាត់ដឹងអំពៅ ហើយមានការជ្រះ គាត់ក៏ជួយលើកដាក់គាត់ ដូច្នោះមិនមែនឃើញប៉ូលីសចរាចរណ៍សុទ្ទតែអាក្រក់ទាំងអស់នោះទេ។

ក្នុងនោះដែរម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បាននិយាយថា “ស្រលាញ់ Oppa ពេញបេះដូង?????? Oppa ប្រចាំការត្រួតពិនិត្យនៅខេត្តកំពង់ស្ពឺ ??កុំយល់ថាលម្អៀងអីព្រោះពេលខ្លះ ការដ្ឋាននេះត្រួតពិនិត្យតែរថយន្តឬឡានធំៗដឹកទំនិញឆ្លងកាត់តែប៉ុណ្ណោះ”។

ក្រោយពីបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះហើយឃើញថាមហាជនជាច្រើនបានសម្តែងកោតសរសើរ និងចែករំលែកពេញបណ្តាញសង្គមដោយនេះពិតជាគំរូដ៏ល្អពីលោកប៉ូលីសចរាចរណ៍ដែលបានជួយដល់សង្គម និងយកចិត្តទុកដាក់ចំពោះការងារ។ ដោយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងបើកបរដោយគោរពច្បាប់ចរាចរណ៍ ជាពិសេសមន្ត្រីប៉ូលីសដទៃគួរយកគំរូល្អៗតាម ដោយចូលរួមជួយធ្វើអំពើល្អទាំងអស់គ្នា៕

គួរបញ្ជាក់ផងដែរថា  នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានដើម្បី បង្ហាញលទ្ធផលយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការបង្កើននូវទឹកប្រាក់ផាកពិន័យ បន្ទាប់ពីការអនុវត្តបាន២សប្ដាហ៍កន្លងមក។អគ្គស្នងការរងនគរបាលជាតិបានបន្តអោយដឹងទៀតថា រយៈពេល១៤ថ្ងៃនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣លើក ស្លាប់៤៨នាក់ និងរបួស១២២នាក់។ សម្រាប់ថ្ងៃទី១៤ ខែឧសភានេះ យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន១០១២គ្រឿង ក្នុងនោះម៉ូតូមាន ៦៦៩គ្រឿង និងរថយន្ត ៤៤៣គ្រឿង។