មានន័យណាស់! ប្រវត្តិស្នេហាយ៉ាងស្វីត ក្រោយធ្លាប់ត្រូវគេរិះគន់ថា “ពីរអ្នកហ្នឹងគ្មានបានម៉ានទេ តែតិចទៅបែកគ្នាហេីយ​ សល់តែកូនកណ្តុលមួយក្នុងពោះ?”...
សីហា
-

ភ្នំពេញ៖ ពាក្យថា ស្រលាញ់ ងាយនឹងនិយាយចេញពីមាត់មនុស្សម្នាក់ៗ ប៉ុន្តែកាយវិការ និងទង្វើមិនងាយស្រួលក្នុងការបង្ហាញចេញមកក្រៅងាយៗឡើយ ជាហេតុធ្វើឲ្យក្តីស្រលាញ់មួយនេះមិនបានគង់វង្សយូរអង្វែង ងាយនឹងបែកបាក់ប្រេះឆា។ អត្ថន័យពិតនៃក្តីស្រលាញ់ គឺជាការស្រលាញ់គ្នាដោយពិតប្រាកដ មានភាពច្បាស់លាស់ មានការអធ្យាស្រ័យ ការអត់អោនឲ្យគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសមានទុក្ខរួមទុក្ខ មានសុខរួមសុខ។

យ៉ាងណាមិញ ងាកមកមើលគូរស្នេហ៍ទាំងពីរនេះវិញ ពាក្យថាគូរជីវិត មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីនោះទេ តែងតែប្រាថ្នាចង់មានគូរជីវិតជាប្តីប្រពន្ធ រស់នៅជាមួយគ្នាដល់ចាស់ស្លាប់ និងទទួលបាននូវសុភមង្គល យ៉ាងពិតប្រាកដ ហើយនេះជាការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chariya La បានបង្ហោះសារយ៉ាងវែងអន្លាយទាក់នឹងនិងជីវិតរបស់ប្តីប្រពន្ធរបស់គាត់ “ស្រលាញ់គ្នាដំបូងៗគេថាពីរអ្នកហ្នឹងគ្មានបានម៉ានទេតែតិចទៅបែកគ្នាហេីយ​ឃេីញតែsweetក្នុងFacebook អញ្ចឹងទេ. អាទ្បូវគ្មានបានម៉ានទេសល់តែកូនកណ្តុលមួយក្នុងពោះ??????'

ស្រលាញ់តែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ​ ត្រូវចេះតស៊ូជាមួយគ្នា​ រៀបចំផែនការអនាគតជាមួយគ្នា​ ហេីយសម្រេចវាអោយបានរួមគ្នាទេីបយេីងដេីរទៅជាមួយគ្នាបានដល់ថ្ងៃនេះ????អ្នកខ្លះគិតថាហេតុអីកាលនៅស្រលាញ់គ្នាស្របតាមគាត់មេសមិនខ្លាំងដាក់ខ្លះទៅ​ ហេតុផលងាយយល់ព្រោះថាស្រលាញ់គាត់មិនមែនត្រឹមជាសង្សារតែចង់រក្សាការស្រលាញ់ហ្នឹងអោយបានមួយជីវិត​ ព្រមស្តាប់​ ព្រមតាម​ ព្រមចាញ់​ ព្រោះចាំសង់សឹកពេលការហេីយ?តស៊ូទៅព្រោះថាគ្មានអីមានក្តីសុខជាងបានបង្កេីតគ្រួសារជាមួយមនុស្សដែលយេីងស្រលាញ់ទេ​ ក្តីសុខសុភមង្គលដែលយេីងមិនអាចរកទិញបាន?អ្វីដែលយេីងអត់ធ្មត់កន្លងមកយេីងនឹងទទួលបានសុភមង្គល​ ការស្រលាញ់​ ការមេីលថែរ​ ការគោរពក្នុងនាមជាប្រពន្ធក្នុងថ្ងៃនេះ?”។

ក្រោយពីបង្ហោះសារបែបនេះភ្លាម អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការកោតសរសើរមិនដាច់ពីមាត់ ចំពោះទឹកចិត្តស្រលាញ់គ្នា ខំពុះពាគ្រប់ឧបសគ្គទំរាំមានថ្ងៃនេះ ជាពិសេសនូវរក្សារចំណងស្នេហ៍មិនប្រែប្រួល កាន់ដៃគ្នារកស៊ីរហូតទទូលបានកូនជាទីស្រលាញ់ទៀតផង៕