ល្មមរកវត្ត រកវ៉ាហើយ ម៉ាក់យាយអើយ ចំណាស់នេះហើយ នៅខំប្រឹងអង្គុយអ៊ុតសន្លឹកបៀរដល់ណាទៀត អត់ចុកឆ្នង ចុកចង្កេះទេអី គួរណាតែខ្មាស់ចៅៗផង
-

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៥ ​ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចចុះបង្រ្កាបកន្លែងលេងល្បែងស៊ីសង (លេងបៀរ) ស្ថិតនៅចំណុច ភូមិ​ខាង​ត្បូង​ ឃុំ​ អន្លង់​រមៀត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងអស់មានគ្នា០៦នាក់  ទី១. ឈ្មោះ​ ទុយ​ វណ្ឌី ភេទប្រុស​ អាយុ៥៥ឆ្នាំជនជាតិ ខ្មែរ មុខរបរ​ កសិករ​ មានទីលំនៅភូមិ​ខាង​ត្បូង​ ឃុំ​អន្លង់​រមៀត​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(ម្ចាស់​ផ្ទះ​ផ្តល់​ទីតាំង​)។ ២.ឈ្មោះ​ កែវ​ ស្រី​មុំ ភេទស្រីអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មេផ្ទះ​ នៅភូមិ​ កំពង់​ទួល ឃុំ​ អន្លង់​រមៀត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្ដាល(អ្នកលេង)។ ៣.ឈ្មោះ​ ហង់​ យឿង​ ភេទស្រី​អាយុ៦៣​ ឆ្នាំជនជាតិខ្មែរមុខរបរ​កសិករ​ នៅភូមិ​ ខាង​ត្បូង​ ឃុំ​ អន្លង់​រមៀត​ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល(អ្នក​លេង)។ ៤.ឈ្មោះ​ ហាក់​ គឹមលី​ ភេទស្រី​ អាយុ៦០​ ឆ្នាំជនជាតិខ្មែរ​ មុខរបរ​ មេផ្ទះ​ ភូមិ​ ខាង​ត្បូង​ ឃុំ​ អន្លង់​រមៀត​ ស្រុកកណ្តាលស្ទឹង​ខេត្តកណ្តាល(អ្នកលេង)។ ៥.ឈ្មោះ​ ហុីង​ ពៅ​ ភេទស្រី​ អាយុ៥៨​ឆ្នាំជនជាតិខ្មែរ​ មុខរបរ​ លក់ដូរ​ នៅភូមិ​ ស្វាយ​មីង​ ឃុំ​ បារគូ​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល(អ្នកលេង)។៦.ឈ្មោះ​ ជឿន​ លក្ខិណា​ ភេទស្រីអាយុ៣៧​ឆ្នាំជនជាតិខ្មែរ​ មុខរបរលក់ដូ​រ នៅភូមិ​ អន្លង់​រមៀត​ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្តាល(អ្នក​លេង)។

វត្ថុតាងចាប់យក ៖ ១-បៀរ ០១ហ៊ូ ២-កន្សែង​ពោះ​គោ​០១។

សភាពរឿងហេតុ៖ នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍ អន្លង់​រមៀត​បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅទីតាំងខាងលើមានលេងល្បែងស៊ីសងខុសច្បាប់ ក៏បានសហការជាមួយកម្លាំងជំនាញចុះបង្រ្កាបឃាត់បាន០៦នាក់​ បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ ដេីម្បី​បន្តចាត់ការតាម ​នីតិវិធី​ ៕