អបអរសាទរ...ពេជ្រ សូលីកា សម្រាកកូនទទួលបានជោគជ័យ នៅព្រឹកនេះហើយ...មានវិដេអូ
តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សូលីកា ដែលបានពពោះជាច្រើនខែកន្លងមក ពេលនេះ ក៏បានឃើញមុខមាត់កូនហើយ ដោយអ្នកនាង សម្រាលកូនថ្ងៃនេះ ដោយសុវត្ថិភាព។

មុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក គីម បានបង្ហោះវិដេអូ អំពីសកម្មភាព របស់តារាស្រីរូបនោះ នៅក្នុងមន្ទីរពេទ្យ ដែលត្រៀមនឹងសម្រាល ។ នៅក្នុងហ្វេសប៊ុក លោកគីម ពិតជាមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពកូន និងភរិយារបស់លោកខ្លាំងមែនទែន ខណៈពេលដែលភរិយាកំពុងតែឈឺពោះសម្រាលកូន។

ដោយឡែកនៅក្នុងវិដេអូនោះ លោកគ្រាន់តែកាត់យកសំលេង កូនរបស់លោកស្រែកយំ បន្ទាប់ពីបានសម្រាលរួចតែប៉ុណ្ណោះ លោកមិនទាន់បានបង្ហាញមុខមាត់កូនច្បាស់បែបណានោះទេ តែយ៉ាងណា នៅក្នុងវីដេអូនោះ ក៏បានបង្ហាញថា នាងសម្រាលកូនដោយសុវត្ថិភាព ។








សូមទស្សនាវិដេអូទាំងអស់គ្នា៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។