មុខគួរឲ្យក្នាញ់ដល់ហើយ...ពេជ្រ សូលីកា សម្រាលបានកូនប្រុសម្នាក់ មុខមាត់គួរឲ្យក្នាញ់ ចំណែកឯឈ្មោះវិញ ឈ្មោះថា...
-

តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ​ សូលីកា ដែលបានពពោះជាច្រើនខែកន្លងមក ពេលនេះ ក៏បានឃើញមុខមាត់កូនហើយ ដោយអ្នកនាង សម្រាលកូនថ្ងៃនេះ ដោយសុវត្ថិភាព។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក គីម បានបង្ហោះវិដេអូ អំពីសកម្មភាព​ របស់តារាស្រីរូបនោះ នៅក្នុងមន្ទីរពេទ្យ ដែលត្រៀមនឹងសម្រាល ។ នៅក្នុងហ្វេសប៊ុក លោកគីម ពិតជាមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពកូន និងភរិយារបស់លោកខ្លាំងមែនទែន ខណៈពេលដែលភរិយាកំពុងតែឈឺពោះសម្រាលកូន។

នៅមុននេះបន្តិច អ្នកនាង ពេជ្រ សូលីកា បានបង្ហោះរូបភាពរបស់កូនប្រុសរបស់អ្នកនាង ដ៏គួរឲ្យក្នាញ់ ដែលកំពុងតែគេងជាមួយអ្នកម្តាយ ដោយអ្នកនាងបានបង្ហោះសារថា​ជំរាបសួរ លោកតា លោកយាយ អ៊ុំ ពូ មីង បង ប្អូន ទាំងអស់គ្នា អូន ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday កើតនៅថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2020 វេលាម៉ោង 7:30នាទី ព្រឹក ភេទប្រុស មានទម្ងន់ 2.9kg អូនសុំផ្ញើខ្លួន ផ្ញើប្រាណផងណាបាទ ?"។

ប្រភព៖ Pich Solikah