ប្រិយមិត្តមួយចំនួនបានជ្រាបខ្លះថាហើយ លោក យ៉ាន់ ឧត្តម អ្នកសរសេរសៀវភៅ Inside Scholarship និងនាយកមជ្ឈមណ្ឌលសិក្សាអាស៊ាន នៃវិទ្យាស្ថានអន្តរជាតិកម្ពុជា អាស៊ាន។ ជាកូនកសិករនៅខេត្តសៀមរាប លោក ឧត្តម មានដំណើរជីវិតវែងឆ្ងាយទំរាំមានថ្ងៃនេះ ពិសេសលោកបាន ខិតខំតស៊ូរៀនសូត្រ ខ្លំាងណាស់។
.png?1589618392)
ផ្ទុយទៅវិញ ប៉ុន្មានម៉ោងមុននេះបន្តិច ក៏ត្រូវបានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុករិះគន់ និងសុភាពសិតមួយថា “ខ្ញុំខំរៀនដោយសារខ្ញំមិនចង់ធ្វើស្រែ”។ ក្រោយពីរិះគន់ថា លោក យ៉ាន់ ឧត្តម បានតបទៅអ្នករិះគន់វិញថា ៖
ខ្ញុំសូមអធ្យាស្រ័យ ជំរាបជូបមិត្តភក្តិ និងបងប្អូនខ្មែរយើង អំពីការ ចុះផ្សាយរបស់ RFI អំពីជីវិតនិងការសិក្សារបស់ខ្ញុំ កាលពីថ្ងៃទី ១៥ ម្សិលមិញនេះ ដែលដាក់ជំណងជើងថា “ខ្ញុំខំរៀនដោយសារខ្ញំមិនចង់ធ្វើស្រែ” ដែលខ្ញុំមានការផ្ញាក់ផ្អើលជាខ្លាំងដោយសារហេតុ ២យ៉ាង៕
.jpg?1589618399)
ទី១៖ ចំណងជើងនេះ មិនសមស្របនិងអ្វីដែលខ្ញុំបាននិយាយនោះទេ។ គាត់សូរខ្ញំថា កត្តាអ្វីដែលធ្វើអោយខ្ញំមានថ្ងៃនេះ? ខ្ញុំឆ្លើយថាមានកត្តាពីរយ៉ាងសំខាន់ៗ ទីមួយ កត្តាខ្ញុំផ្ទាល់ ដោយសារកើតក្នុងត្រកូលកសិករ និងមើលឃើញការលំបាករបស់គ្រួសារទើបខ្ញុំមើលឃើញថាការអប់រំជាដើមទុនសំខាន់ក្នុងការផ្លាស់ប្តូរជីវិត និងកត្តាទីពីរ ខ្ញុំចង់រូមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ តែដោយសារចំណងជើងរបស់ RFI ប៉ះពាល់ដល់ក្រុមបងប្អូនខ្មែរយើងនិងខ្ញុំផ្ទាល់ ហើយមួយចំនួនតូចចម្លងតែចំណងជើងរបស់ RFI មិនបានស្តាប់ខ្លឹមសារទំាងស្រុងនិងបានយកទៅផ្សព្វផ្សាយ សូមមេត្តាកុំបន្ត។ យើងរស់បាន ដោយសារផ្គត់ផ្គង់អាហារពីខ្មែរកសិករដួចជាក្រុមគ្រួសារខ្ញុំជាដើម។គ្មានអ្វីដែលយើងបំភ្លេចគុណនេះបានទេ។
.jpg?1589618407)
ទី២៖ ការចុះផ្សាយជាលើកទីពីរនេះ(ថ្ងៃទី ១៥ ម្សិលមិញនេះ) ខ្ញុំមិនបានដឹងទេ ហើយមិនមានការយល់ព្រមអោយចាក់ផ្សាយឡើងវិញដែរ ដោយសាការសម្ភាសនេះបានធ្វើឡើងការពីចុងឆ្នាំ២០១៨ម្លេះ។ ខ្ញុំសូមបញ្ចាក់ថា ខ្ញុំបានឈប់ធ្វើការនៅស្ថាបន័ចាស់ ចាប់ពីដើមឆ្នាំ២០១៩ ដោយបានមក (កំពុងមករៀន) បន្តនៅការសិក្សានៅប្រទេស អូស្រាលី។
---------------------------------------------
ចុងក្រោយខ្ញុំបានស្នើសុំ RFI មេត្តាផ្តល់កិត្តិយសដល់មនុស្សដែលលោកសុំសម្ភាសតាមការដាក់និងផ្លាស់ប្តូរចំណងជើងអោយសមស្របនិងគុណតម្លៃ៕