រដ្ឋបាលស្រុកបូទុមសាគរ សូមស្រាយបំភ្លឺ ក្រោយផ្ទុះការរិះគន់ រឿងឧបករណ៍ហាត់ប្រាណ ចំនួន១២គ្រឿង តម្លៃសរុប១៥,៥០០ដុល្លារ ថា...
-

កោះកុង៖ កាលពីពេលថ្មីៗនេះ មានបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានធ្វើការរិះគន់ រឿងតំលៃឧបករណ៍លំហាត់ ដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចំនួន១២គ្រឿង តម្លៃសរុប១៥.៥០០ដុល្លារ។

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលស្រុកបូទុមសាគរ សូមបញ្ជាក់ថា តម្លៃ ១៥.៥០០ដុល្លារនោះ គឺជាតំលៃសរុបដែលរដ្ឋបាលស្រុក បានទិញឧបករណ៍ហាត់ប្រាណ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាសួនច្បារនៅខាងមុខសាលាស្រុក ហើយថវិការទាំងអស់នេះ បានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ សប្បុរសជននៅក្នុងស្រុក។

លោកបានរៀបរាប់ឲ្យដឹងថា៖

១.ឧបករណ៍លំហាត់ប្រាណ ចំនួន១២គ្រឿង ចំណាយថវិកាអស់ ៦.៥០០ដុល្លារ ។

២.ចំណាយការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ចាក់ដី ការធ្វើផ្លូវបេតុអាមេ ១ខ្សែប្រវែង១០០ម៉ែត្រ ទិញបង់អង្គុយ តម្លៃពលកម្ម រួមទាំងឈ្នួលការ ដឹកជញ្ជូនឧបករណ៍លំហាត់ប្រាណ ចំណាយថវិកាអស់៩.០០០ដុល្លារ ក្នុងការចំណាយទាំងអស់សរុបរួម១៥.៥០០ដុល្លារ ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងក្នុងស្រុក និងក្រៅស្រុក មេត្តាកុំមានការយល់ច្រឡំ អំពីតម្លៃឧបករណ៍ហាត់ប្រាណមួយមុខ៕