រន្ធត់ចិត្តខ្លាំងណាស់...នារីស្រស់ស្អាតម្នាក់ ត្រូវរថយន្តយីឌុប កង់១០ បើកបុកពេញទំហឹង បណ្តាលឲ្យស្លា ប់បាត់បង់ជីវិត ទាំងវ័យក្មេង
-

រន្ធត់ចិត្តខ្លាំងណាស់ នៅពេលដែលទទួលបានដំណឹងថា មនុស្សជាទីស្រលាញ់ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្ល ាប់បាត់បង់ជីវិត ធ្វើឲ្យសាច់ញាតិ គាត់រន្ធត់ចិត្តជាខ្លាំង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phearak Da Irish បានបង្ហោះសារថា "ស្រលាញ់ខ្លាំងណាស់ប្អូនស្រីសំលាញ់ចិត្តបងសូមអោយអូនទៅអោយបានសុខណាអូនជាតិក្រោយសុំធ្វើជាបងប្អូនគ្នាទៀតណាអូន"។នាក់អែងត្រូវសងជីវិតប្អូនស្រីញុមវិញជួយស៊ែរអោយប៉ូលីសចាប់វាអោយបានផងមិនអោយនាក់អែងរួចខ្លួនទេ"។

ដោយឡែកក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Eden Na បានបង្ហោះសារថា "លើកទីមួយដែលខ្ញុំបាត់បង់មិត្តភក្ដិដូចបងប្អូន??វាពិតជាលឿនពេកហើយ ហេតុអីទៅ?នឹកស្មានមិនដល់ទេ ដាច់ចិត្តម៉េសហាពេជ្រ?? សូមទៅអោយបានសុខណា??មានជាតិក្រោយយើងជួបគ្នាទៀតណា??? Pi Ch"។ និងមានម្ចាស់គណនីហ្វេសប៊ុក "សងប្អូនខ្ញុំវិញមកហេតុអ្វីសន្យាមួយបងហើយទៅចោលបងចឹង បងបង្រៀនប្អូនអោយចេះសន្សំលុយដើម្បីអនាគតប្អូនអាចធ្វើបាន??សន្យាថានឹងជោគជ័យហើយរឹងមាំទៅជាមួយគ្នាហេតុអីទៅចោលបងចឹង ទៅណាមកណាប្អូនតែងតែហៅបងចុះលូវម៉េចទៅចោលបងលឿនម៉េស?????? ប្រាប់ថាបងស្រីខ្លាំងណាស់ហេតុដាច់ចិត្តទៅចោលបងសូម្បីតែមុខក៏បងមិនបានឃើញច្បាស់??????"។

គួរបញ្ជាក់ផងដែរថា​ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ម៉ោង៩យប់ នារីរងគ្រោះឈ្មោះ ពិន ស្រីពេជ្រ បំរើការងារនៅផ្សារទំនើបអីុអន បានជិះម៉ូតូម៉ាកនិច ពីភ្នំពេញទៅខេត្តកំពត ស្រាប់តែដល់ចំណុចយាយម៉ៅក៏បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយរថយន្តធន់ធំមួយគ្រឿងម៉ាកយីឌុបកង់១០ ដាំម៉ាក​FUSO ស្លាកលេខចង្កូតស្ដាំ​PP-1982 បុកម៉ូតូ Nex ជិះឌុបគ្នា២នាក់​ បណ្ដាលឲ្យស្លា ប់បាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯតៃកុងរថយន្តបង្ក​ បានចុះគេចខ្លួនបាត់​ នៅតាមផ្លូវជាតិលេខ៤១ ត្រង់ចំណុចជិតដល់រូបសំណាក​លោក​យាយ​ម៉ៅ។

ជនបង្កមានឈ្មោះ ទ្បេង ហែម មានស្រុកកំណើតនៅ ភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានបុកចំពីក្រោយពេញទំហឹងបណ្តាលឲ្យស្លា ប់យ៉ាងអាណោចអាធ័ម។ បច្ចុប្បន្នជនបង្កកំពុងរត់គេចខ្លួន ហើយសា កស ពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។

សាច់ញាតិនិងក្រុមគ្រួសារនៃសពបានអង្វរស្នើរសុំដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសស្នើរសុំដល់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មេត្តាចាត់កម្លាំងចុះស្រាវជ្រាវចាប់ជនបង្ករយកមកផ្តន្ទាទោសតាមនិតិវិធីច្បាប់ផង ដើម្បីឲ្យជនរងគ្រោះទទួលបាននូវយុត្តិធម៌។

ប្រភព៖ Phearak Da Irish