កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩យប់ នារីស្រស់ស្អាតម្នាក់ និងមិត្តភក្តិបានធ្វើដំណើរដោយជិះម៉ូតូពីភ្នំពេញ ទៅខេត្តកំពត ស្រាប់តែដល់ ចំណុចជិតដល់រូបសំណាកលោកយាយម៉ៅ ស្រាប់តែមានតែរថយន្តមួយគ្រឿង បានបើកមកបុកពេញទំហឹង បណ្តាលឲ្យនារីម្នាក់បានស្លា ប់ និងម្នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះថា ពិន ស្រីពេជ្រ បំរើការងារនៅផ្សារទំនើបអីុអន ។ ចំណែកជនបង្កមានឈ្មោះថា ទ្បេង ហែម មានស្រុកកំណើតនៅ ភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើរថយន្តម៉ាក យីឌុបកង់១០ ដាំម៉ាកFUSO ស្លាកលេខចង្កូតស្ដាំPP-1982 បុកម៉ូតូ Nex ជិះឌុបគ្នា២នាក់ បណ្ដាលឲ្យស្លា ប់បាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯតៃកុងរថយន្តបង្ក បានចុះគេចខ្លួនបាត់ ។

បន្ទាប់ពីបានទទួលដំណឹង ក្រុមគ្រួសារនិងសាច់ញាតិ បានបញ្ជូនស ពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី។ ម្ចាស់គណនីហ្វេសប៊ុក Phearak Da Irish បានបង្ហោះសារថា "នាក់ត្រូវតាសងជីវិតប្អូនស្រីខ្ញុំវិញជាតិក្រោយសុំធ្វើជាប្អូនបងទៀតណាអូនបងទទួលយកមិនបានទេលឿនពេកហើយ"។ ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "ជួយស៊ែរផងដើម្បីរកយុត្តិធម៌មកអោយប្អូនស្រីញុមវិញ"៕







ប្រភព៖ Phearak Da Irish