ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីទទួលទិញផលចោរកម្ម...
-

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤​ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកទទួលទិញនូវផលចោរកម្មម្នាក់ មកធ្វើការសួរនាំ នៅប៉ុស្តិ៍នគរបាល នៅចំណុចផ្ទះ​លេខ​៥៧​ ផ្លូវ​បេតុង​ ក្រុម​១​ ភូមិ​ដំណាក់​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។

បើយោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យរូបនោះមានឈ្មោះថា ឡា​ តា​ ភេទ​ប្រុស​ អាយុ​៣២​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​ជួល​លេខ​១៨០​ ផ្លូវជាតិ​លេខ​៥​ ភូមិ​បឹង​ឈូក​ សង្កាត់​គីឡូ​តិ៍​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬ​ស្សី​កែវ​ (​មាន​សារធា តុ​ ញៀ ន​)​ ។

ចំណែកជនរងគ្រោះមានឈ្មោះថា យ៉ា​ន​ ម៉េ​ង​ហៃ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​៥៧​ ផ្លូវ​បេតុង​ ក្រុម​១​ ភូមិ​ដំណាក់​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ ។​ 

ជាមួយគ្នានោះផងដែរ សមត្ថកិច្ច បានធ្វើការដកហូតរថយន្តមួយគ្រឿងម៉ាក ឡិច​ស៊ី​ស​RX៣០០​ ពណ៌​ស​ ផលិត​ឆ្នាំ​២០០៤​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-7263​ និង ម៉ូតូ​០១​គ្រឿង​ ម៉ា​កនិច​ ពណ៌​ខៀវ​លា​យស​ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HB-4710​។ សមត្ថកិច្ចបានធ្វើការពិនិត្យទៅលើជនសង្ស័យ ឃើញមានសារធាតុញៀន។​ 

បើយោងតាមសារព័ត៏មានក្នុងស្រុកមួយបានឲ្យដឹងថា ជនសង្ស័យរូបនេះ គឺជាអ្នកទទួលទិញនូវផលចោរកម្មទេ (មិនបានធ្វើសកម្មភាពគាត់ទ្វាផ្ទះលួចយកឡាន)  ព្រមទាំងក្នុងខ្លួនមានសារធាតុញៀ នផងដែរ។ 

បច្ចុប្បន្នសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាចោរពិតប្រាកដលួច រថយន្ត និងម៉ូតូ ដើម្បីយកមកផ្តន្តាទោស៕