បើយោងតាមគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានធ្វើការឡាយវិដេអូ ពីអតីតយុទ្ធជន គង់ សារុន ធ្លាប់បំរេីការងារជាទាហាននៅកងពលលេខ ២ ដោយបានចាញ់ក្តីរឿងដី និងផ្ទះ របស់គាត់ មានប្លង់រឹងត្រឹមត្រូវ។
នៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា អតីតយុទ្ធជន គង់ សារុន ធ្លាប់បំរេីការងារជាទាហាននៅកងពលលេខ ២ ឈរជេីងនៅស្ទឹងច្រាល់ឆ្នាំ ១៩៧៩ បច្ចុប្បន្នជាពលរដ្ឋរស់នៅ ភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប នៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ បានខ្ចីលុយអ្នកជិតខាងជិះតាក់ស៊ីពីខេត្ត សៀមរាប មកជួបខ្ញុំដល់ផ្ទះ ដេីម្បីរៀបរាប់អំពីរឿងឈឺចាប់ដែលចៅក្រម ឌុច សុខសារិន អនុប្រធានសាលាដំបូងខេត្ត សៀមរាប កាត់ក្ដី អយុត្តិធម៌ អោយគាត់ចាញ់ក្ដី ខណៈដែលដី និង ផ្ទះរបស់គាត់ មានប្លង់រឹងត្រឹមត្រូវ និង មានការបញ្ជាក់បន្ថែម ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប ថែមទៀតផង ។ គាត់ប្ដឹងបន្តមកដល់សាលាឧទ្ធរណ៍ ក៏សាលាឧទ្ធរណ៍ អោយចាញ់ ។ គាត់ក៏ប្ដឹងបន្តទៅដល់ តុលាការកំពូល បន្ទាប់ពីពិនិត្យសំណុំរឿងហេីយ តុលាការកំពូល បានបង្វិលសំណុំរឿងមកអោយ សាលាឧទ្ធរណ៍ កាត់ក្ដីឡេីងវិញ ។ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ សាលាឧទ្ធរណ៍ នៅតែមិនកាត់ក្ដី ហេីយ ទាមទារអោយគាត់ទៅបញ្ជាក់ពី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តសៀមរាប ម្ដងទៀត ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ៉ី សាយ ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត សៀមរាប បានអោយដឹងថា ប្លង់រឹងរបស់លោក គង់ សារុន គឺ ត្រឹមត្រូវ ហេីយលោកក៏បានចេញលិខិតបញ្ជាក់រួចមកហេីយដែរ ។ ប៉ុន្តែ បេី សាលាឧទ្ធរណ៍ ចង់បានបញ្ជាក់ម្ដងទៀត សូមអោយសាលាឧទ្ធរណ៍ ធ្វើលិខិតស្នេីសុំមក ខាង សូរិយោដីខេត្តនឹងបញ្ជាក់ជូនម្ដងទៀត ។

ពាក់ព័ន្ធនឹងរឿងអយុត្តិធម៌នេះ សូម ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ មេត្តាជួយពិនិត្យដោយក្ដីអនុគ្រោះ ។


មានវិដេអូ៖
ប្រភព៖ Pheng Vannak News