អាណិតណាស់...លោកយាយលោកតាកំសត់ ពិសារបាយជាមួយទឹកប្រហុករាល់ថ្ងៃ ពេលនេះលោកយាយពិតជាត្រូវការស្បៀងខ្លាំងណាស់...មានវិដេអូ
-

មនុស្សរស់លើផែនដី តែងមានក្តីស្រមៃថាជីវិតនិងមានភាពល្អប្រសើរ ប្រើជីវិតមួយដែលគ្រប់គ្នាប្រាថ្នាចង់បាន។ ទេវតាគិតមិនដូចមនុស្សគិត មានពេលខ្លះក៏ដើរទៅផ្លូវត្រូវ ហើយពេលខ្លះក៏ដើរទៅរកផ្លូវខុស ដែលជាផ្លូវជ្រើសរើសរបស់មនុស្សយើងម្នាក់​ៗ ។ រស់នៅក្នុងសង្គមមួយនេះ តែងចង់បាន ការស្រលាញ់ ការថ្នាក់ថ្នម ការរស់នៅក្នុងជីវិតដែលរុងរឿង សុខសប្បាយ រីករាយ គ្មានសៅម៉ង គ្មានជំងឺ ហើយក៏គ្មានអ្នកណាចង់ក្រទេ។ 

ដូចដែលបងប្អូនមើលឃើញហើយ ពីជីវិតលោកយាយ លោកតា ពីរនាក់ដែលរស់នៅយ៉ាងក្រលំបាក  រស់នៅទាំងងងឹត គ្មានមើលឃើញអ្វី ហូបបាយជាមួយទឹកប្រហុក រាល់ថ្ងៃ ហើយមានថ្ងៃខ្លះក៏ត្រូវ​ គ្មានអ្វីពិសេស​ ព្រោះតែគាត់ចាស់ៗអស់ហើយ គ្មានអ្វីទីពឹងនោះទេ។ តើឲ្យគាត់សង្ឃឹមអ្វី បើរាល់ថ្ងៃនេះរស់នៅក្នុងខ្ទមចាស់ ពីរនាក់តា គ្មានស្បៀងអាហារសម្រាប់ហូបផងនោះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nhom Net បានបង្ហោះសារថា "សូមបងប្អូនមេត្តាជួយស៊ែអោយបានច្រេីនផង​ ឃេីញហេីយអាណិតលោកយាយ​ ហេីយលោកតាណាស់​ ???បានត្រឹមផុសអំពាវដល់សប្បុរសជនចិត្តធម៌មេត្តាជួយ​ ឧបត្ថម្ភ​ ស្បៀងអាហារ​ អោយពួកគាត់ទាំងពីរផង​ លោកយាយពិការភែ្នកសងខាង​ ចំនែកលោកតាវិញភែ្នកងងឹតមេីលមិនសូវច្បាស់​ ត្រចៀនក៏ថ្លង់ស្តាប់មិនបានច្បាស់​ សព្វថ្ងែលោកទាំងពីររស់នៅ​ គ្មានកូនចៅអីចិពោឹ្ចមទេ បានអ្នកជិតខាងផ្តល់បាយទឹកអោយពិសារ​ទេ​ សូមជួយសង្រ្គោះជីវិតលោកទាំងពីរផងចុះ​ សូមអរគុណបងប្អូនទុកជាមុន លោកទាំងពីរ​ រស់នៅភូមិ​ ទ្រៀល​ ឃុំ​ តាំងគោក​ ខេត្តកំពង់ធំ។ លេខទំនាក់ទំនង​ 099949398 0969949398"។ អាស្រ័យហេតុនេះសូមបងប្អូនមេត្តាជួយដល់លោកកំសត់និងលោកតាកំសត់ម្នាក់នេះផង ជីវិតគាត់ពិតជាមានការលំបាកខ្លាំងណាស់៕

មានវិដេអូ៖