ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី លោកអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣០ ផ្លុវលេខ២២៥ ក្រុមទី១៥ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះថា ហៃ លីហួរ ហៅ ហួរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ម្ដុំផ្សារដើមអម្ពិល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សៅ ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៤៤៥E3 ផ្លូវលេខ១២៨ ក្រុមទី២៩ ភូមិ៨ សង្កាត់ផ្សសារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានជិះម៉ូតូមួយគ្រឿង Honda C125 ស៊េរី2020 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IE-3238 ដែល មានលេខតួនិងលេខម៉ាស៊ីន: 5674150 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះមួយគ្រឿងម៉ាក I Phone XS mix ពណ៍ទឹកប្រាក់ នៅចំណុចកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាម នីតិវិធីច្បាប់ ៕