ទា ស់ពាក្ យសំដីជាមួយប្រពន្ធបន្តិចបន្តួច វេចបង្វេចទៅផ្ទះម្តាយ ដើម្បីឲ្យប្រពន្ធតាមអង្វរ ពេលប្រពន្ធតេតាមអង្វរ សប្បាយចិត្តខ្លាំងពេក ក៏ជិះម៉ូតូមកជួបសំណព្វចិត្តវិញ តែក៏ត្រូវ...
-

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ មានទំ នា ស់ពាក្ យសំដីជាមួយប្រពន្ធ ក៏បានវេចបង្វេចទៅផ្ទះម្តាយ ព្រោះតែចង់ឲ្យប្រពន្ធតាមអង្វរ ឲ្យត្រឡប់មកផ្ទះវិញ ពេលប្រពន្ធតេហៅឲ្យត្រឡប់មកផ្ទះវិញ អរនោះសែនអរ ក៏បានជិះម៉ូតូត្រឡប់មកផ្ទះប្រពន្ធវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវស្រាប់តែដួលម៉ូតូបណ្តាលបែកក្បាល និងរលាត់ដៃជើង​ ហើយត្រូវបានក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ផ្លូវលំ​ក្នុងភូមិ​ក្រាំង​ត្រឡាច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។

បុរសរូបនោះមានឈ្មោះថា ម៉ា​ប់ រតនៈ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ ខាងលើ ។ 

បើតាមសំដីប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្តីរបស់គាត់មានទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច ទើប្តីរបស់គាត់បានវេចបង្វេចទៅផ្ទះម្តាយ ពេលទៅដល់ស្រាប់តែគាត់ជួបជុំសាច់ញាតិបងប្អូន បបួលគ្នាផឹកស៊ីរហូតដល់ស្រវឹងស្រឿងៗ គ្រាន់តែបានលឺសំលេងទូរស័ព្ទរោរ៍ និងបានលឺសំលេងប្រពន្ធតេអង្វរឲ្យត្រឡប់មកផ្ទះវិញនោះ ក៏ទន់ចិត្តហើយជិះម៉ូតូទាំងស្រវឹងទៅផ្ទះប្រពន្ធវិញ។ 

នៅក្នុងពេលធ្វើដំណើរនោះ ស្រាប់តែងងឹតមុខដួលម៉ូតូ បណ្តាលឲ្យបោកក្បាលសន្លប់តែម្តង លុះដឹកខ្លួនវិញ គឺនៅក្នុងមន្ទីរពេទ្យបាត់ទៅហើយ ខណៈពេលដែលបើកភ្នែកមកឃើញមុខប្រពន្ធ កំពុងតែនៅជិតខ្លួននោះ គាត់សប្បាយចិត្តយ៉ាងខ្លាំង ។ បន្ទាប់ពីបានធូរហើយនោះក៏សូមគ្រូពេទ្យ ចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ ព្រោះមានគ្រូពេទ្យពិសេស ជាប្រពន្ធ នៅចាំមើលថែបន្ថែម ឲ្យឆាប់ជាសះស្បើយហើយ៕