ជីវិតរបស់មនុស្សមិនអាចជ្រើសរើសកន្លែងកើតបានទេ គឺមានមនុស្សៗមានវាសនាខុសៗ មានអ្នកខ្លះគាត់បានកើតមកមានវាសនា ក្នុងត្រកូលអ្នកដែលគាត់អាចមានលទ្ធភាពចិញ្ចឹមកូនបានយ៉ាងល្អ តែក៏មានមនុស្សខ្លះទៀត ត្រូវកើតមកនៅក្នុងជីវិតដែលក្រលំបាក រកព្រឹកខ្វះល្ងាច ក៏មាន។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Ou Dom គាត់បានបង្ហោះសារថា ជួយស៊ែរផងបងប្អូន គួរអោយអាណិតអាសូរដល់អ៊ុំស្រីនិងចៅៗណាស់? កូន រត់ចោល ទុកចៅៗ ៥ នាក់ អោយអ៊ុំស្រី ចិញ្ចឹម តែឥឡូវ អ៊ុំស្រីឈឺធ្ងន់ គ្មានលុយទិញថ្ នាំព្យាបាល រកអ្វីចិញ្ចឹមចៅលែងបានហើយ ចៅៗត្រូវធ្លាក់ខ្លួនដើររើសអេតចាយចិញ្ចឹមក្រពះ ? អ៊ុំស្រី អេវស៉ីវ៉ាន អាយុ 61ឆ្នាំ រស់នៅភូមិ ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងស្រែកដង្ហោយអោយសប្បុរសជនជួយគាត់ផង! ចៅៗគាត់៥នាក់កំពុងខ្វះខាតទាំងសំភារៈ នឹងអាហារហូបចុក..? បើបងមានចិត្តមេត្តា សូមទាក់ទង តាមរយៈខ្ញុំបាទ ហ៊ុយឧត្តម 015 302 402 , រឺតាមរយៈ អ៊ុំស្រីផ្ទាល់ 077382644"។
មានវិដេអូ៖
ប្រភព៖ Huy Ou Dom