កូនចៅខ្មែរ ជំនាន់ក្រោយត្រូវចាំ ! ទាំងអស់នេះគឺជា លក្ខណ:ពិសេស សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ....
-

កូនខ្មែរគ្រប់រូបត្រូវស្គាល់ និងចងចាំព្រះអង្គ ! សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ មានលក្ខណ:ពិសេស ដូចជា៖

១.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើព្រះនាមដើម្បីទទួល«ពានរង្វាន់ណូបែលសន្តិភាព»ពីសមាជិកព្រឹទ្ឋសភាអាមេរិក (លោក Claiborne Pell)ចំនួន ៤ដង

២.ជាព្រះសង្ឃខ្មែរដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់

៣.ជាព្រះសង្ឃខ្មែរទី១ ដែលត្រូវបានចាត់ទុក្ខថាជា«ព្រះរស់របស់ផែនដី»ក្នុងចំណោមព្រះរស់ទាំង៥រូប នៅចុងសតវត្យរិ័ទី២១ក្នុងសៀវភៅ Buddha and Wisdom

៤.ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋាន:ជា«ទីប្រឹក្សាយោបល់»ផ្នែក សេដ្ឋកិច្ច និង វប្បធម៌

៥.ជាព្រះសង្ឃខ្មែរទី១ដែលសម្ដែងធម៌នៅក្នុងសមរភូមិ(​១៩៩៤)ដែលកំពុងតែច្បាំងគ្នា រវាងខ្មែរក្រហម និង​ ទ័ពរដ្ឋាភិបាល ឲ្យមនុស្សប្រមាណ២០០០នាក់ស្ដាប់

៦.ជាព្រះសង្ឃខ្មែរទី០១ ដែលសមាទាននូវការ «មិននិយាយ» នៅជីវិតចុងក្រោយ រហូតដល់ពេលសុគត

៧.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព «Niwano »ពីប្រទេសជប៉ុន និង ពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេ

៨.ជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរ ហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «​ព្រះអង្គ ថា ជានរណា ? »

៩.ជាព្រះសង្ឃខ្មែរទី១ ដែលពិភពលោកស្គាល់ព្រះអង្គច្រើន ជាជាងជនជាតិខ្មែរស្គាល់ព្រះអង្គ

១០.ជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និង មហា មាស ចន ) ទៅរៀនព្រះពុទ្ឋសាសនា នៅវិទ្យាស្ថាននវនាលន្ទា ប្រទេស ឥណ្ឌា ក្នុងឆ្នាំ ១៩៥៥ ។

១១.ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ«ធម្មយាត្រា»នៅកម្ពុជា ដើម្បីសន្តិភាព និង អហិង្សា ៕ 

ប្រភព៖ ៚៙ អាណាចក្រនិស្សិត ៙៚ The Student-Empire