រថយន្ត Mazda រងការខូចខាតយ៉ាងដំណំ ត្រូវដើមឈើមួយដើម រលើងទាំងគល់សង្កត់ពី សំណាងល្អដែលមិនមានមនុស្សរងរបួស
ភ្នំពេញ ៖ កាលពីល្ងាចម៉ោង៥ និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ដើមក្ងោកមួយដើមបានបាក់សង្កត់រថយន្តមួយគ្រឿងបណ្តាលឲ្យរងការខូចខាតជាខ្លាំង ក្រោយពីមេឃភ្លៀងមួយមេ រួមនឹងខ្យល់បោកបក់យ៉ាងខ្លាំង នៅចំណុចក្បែរស្តុបសន្ធរម៉ុក ស្ថិតនៅតាមបណ្ដោយ មហាវិថីកម្ពុជាក្រោម មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងមួយមេ ព្រមជាមួយនិងខ្យល់បក់បោកយ៉ាងខ្លាំង ដែលបណ្តាលឲ្យដើមក្ងោករលើងទាំងឫសបាក់រាមដល់ដី និងសង្កត់រថយន្តម៉ាក Mazda មួយគ្រឿង ពណ៌ស ពាក់លេខភ្នំពេញ 2AC-5776 ដែលកំពុងតែធ្វើដំណើរតាមផ្លូវ រងការខូចខាតផ្នែកដំបូល និងកំណាត់ក្រោយទាំងស្រុង តែសំណាងល្អមិនមាននរណាម្នាក់រងរបួសឡើយ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។