កូនអើយ កូនមាសម្តាយ កូនធ្លាក់ចូលក្នុងទឹកទន្លេដោយបន្សល់នៅសំលេងយំពីបីម៉ាត់អោយម្ដាយជួយតែជាអកុសល់ម្ដាយបានត្រឹមយំសោកបោកខ្លួនតែប៉ុណ្ណោះ (មានវិដេអូ)
-

(ខេត្តកណ្តាល) ៖​ អាសូរណាស់លោកអើយ កូនទើបតែអាយុ2ខួបជាង បានធ្លាក់ចូលក្នុងទឹកទន្លេដោយបន្សល់នៅសំលេងយំពីបីម៉ាត់អោយម្ដាយជួយតែជាអកុសល់ម្ដាយបានត្រឹមយំសោកបោកខ្លួនសំឡឹងមើលកូនពីលើស្ពានតែប៉ុណ្ណោះ ។

មានករណីក្មេងរអិលធ្លាក់ពីលើស្ពានម៉ាលេ ធ្លាក់ចូលក្នុងទឹកទន្លេ ប្រហែលជាម៉ោង6:30នាទី ថ្ងែទី 19ខែ ឧសភា ឆ្នាំ2020 ទីតាំងកើតហេតុនៅភូមិ សិត្បូ សង្កាត់ សិត្បូ ក្រុង តាខ្មៅ ។

ដើមហេតុម្ដាយក្មេងរូបនេះគឺជាអ្នកលក់បាយម្ហូប អោយតៃកុងឡាន ។ រាល់ថ្ងៃ អ្នកបើកឡានតែងតែ មកហូបបាយនៅ ផ្ទះម្ដាយក្មេងរូបនេះជាប្រចាំ។ ប៉ុន្តែ ថ្ងៃកើតហេតុនេះដោយសាតែមានភ្លៀងធ្លាក់ទើប អ្នកបើកឡានមិនបានមកហូបបាយនៅផ្ទះក្មេងរូបនេះដូចសព្វដងទេ។ ទើបម្ដាយក្មេងរូបនេះបានយកបាយទៅអោយអ្នកបើកឡានដល់កន្លែង។ 

ប៉ុន្តែជាអកុសល់ ពេលមកដល់ពាក់កណ្ដាលស្ពាន ស្រាប់តែ ម៉ូតូ រអិល ដួល បណ្ដាលអោយ ក្មេងរូបនេះខ្ទៀតពីម៉ូតូ បោក ក្បាលនឹង ប្រកាន់ដៃ ស្ពាន ម៉ាលេ ហើយក៏ធ្លាក់ចូលក្នុងទឹកទន្លេ ដែលមានកម្ពស់ ជិត 10ម៉ែត។ មកទល់ពេលនេះពុំទាន់រក សា កស ព ក្មេងប្រុសឃើញទេ៕