យោងតាមគេហទំព័រ doqo ដែលមានទីស្នាក់ការនៅប្រទេសជប៉ុនបានអោយដឹងថាក្នុង រយៈពេលមិនដល់មួយនាទីផងនោះ ក្រុមហ៊ុន Doqo បានធ្វើការលក់ទូរស័ព្ទចល័ត Doqo smart phone សរុបជាទឹកប្រាក់ចំនួន 70 លានយ៉េន (ប្រហែល 650,000 ដុល្លារអាមេរិក) បើទោះបីជាក្រុមហ៊ុនមិនបានប្រកាសច្បាស់លាស់អំពីចំនួនដែលបានលក់ជាក់លាក់ តែយើងអាចដឹងថាប្រហាក់ប្រហែលពី 30,000 ទៅ 40,000 គ្រឿង។
Doqo phone ត្រូវបានបង្ហាញរូបរាងដំបូងនៅ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វាត្រូវបានបំពាក់ដោយបន្ទះឈីប 10-core កម្លាំងថ្ម 4500 mAh បំពាក់ដោយកាំមេរ៉ា 4គ្រាប់ ហើយសម្ថភាពរបស់វារហូតដល់ 16 wide-angle lens. ចំពោះតម្លៃវិញពិតជាសមរម្យ អាចឲ្យអ្នកគ្រប់គ្នាមានលទ្ធភាពប្រើប្រាស់វាបាន តម្លៃលើទីផ្សារនៅប្រទេសជប៉ុនប្រហែល 250 ដុល្លារអាមេរិកតែប៉ុណ្នោះ។ ពិតជាមិនធម្មតា និងមិនធ្លាប់មានពីមុន ត្រឹមតែមួយនាទីក្រុមហ៊ុនអាចរកចំណូលបាន រាប់រយពាន់លានដុល្លារ ហើយនៅពេលនេះ Doqo អាចបំបែកកំណត់ត្រាលក់ដាច់ជាងគេនៅក្នុងប្រទេសជប៉ុន។
នៅក្នុងប្រទេសជប៉ុន Doqo មានភាពល្បីល្បាញ និងលក់ដាច់ច្រើនជាងគេ និងមានអតិថិជនប្រើប្រាស់ច្រើនជាងគេផងដែរ។ តើលោកអ្នកចង់ប្រើប្រាស់វាដែរ ឬទេ? ឈប់បារម្ភទៅ ឥឡូវនេះអ្នកអាចរកទិញ Doqo Phone បាននៅទីផ្សារក្នុងប្រទេសកម្ពុជាយើងបានយ៉ាងងាយស្រួលនៅ Auloek Cambodia company ៕