ជាការពិតណាស់ ខ្មែរយើងមានស្នាដៃក្បាច់ចម្លាក់យ៉ាងល្អប្រណីតជាច្រើនប្រភេទប្រកបដោយសា្នដៃខ្ពស់ ជាពិសេសគឺភ័ស្តុតាងលើប្រាង្គប្រាសាទនានាតែម្តង។

ក្នុងចំណោមចម្លាក់ជាច្រើនប្រភេទ សិប្បកម្មជាងទងចម្លាក់ខ្មែរធ្វើពីស្ពាន់ ប្រាក់ និងទង់ដែង ទាំងនេះ មានច្រើនប្រភេទ និងច្រើនសណ្ឋានណាស់ ដោយគេឃើញមានដូចជាចម្លាក់ផ្តិត ក្អម ឆ័ត្ររួត តុម្ភកំបោរ ប្រអប់ស្លា ប្រអប់ក្រដាសជូតមាត់ ប៉ាន់តែ ចានស្រាក រូបផ្លែល្ពៅ និងរូបសត្វនានាផងដែរ ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា ភ្ញីទេស បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ អ្នកជិតខាងយើងគេជិតខ្លាចជាម្ចាស់នៃវប្បធម៍មួយនេះហើយ។ គេខិតខំប្រឹងប្រែងណាស់ដើម្បីបង្អួតបរទេសថាគេជាម្ចាស់ ចំនែកឯម្ខាងទៀតបន្លំលួចទឹកដីបន្តិចម្ដងៗ តើយើងកំពុងតែធ្វើអី? ក្រុមAdminជាក្មេងជំនាន់ក្រោយចេះតពីដូនតា ត្បិតអីមិនដែលចូលសាលាសិល្បះ យ៉ាងណាពួកខ្ញុំសន្យាមិនបោះបង់ជាដាច់ខាតទោះបីអាជីពមួយនេះវាពិបាកយ៉ាងណាក៏ដោយ។

ហើយសន្យាថានឹងអភិវឌ្ឍន៍ខ្លួនឯងបន្តទៀតដើម្បីអោយវប្បធម៌មួយនេះគង់វង្សយូរអង្វែង តកូនចៅadminទៀត... Adminសូមអគុណខ្លាំងណាស់សំរាប់អតិថជនទាំងអស់ជាពិសេសបងប្អូនខ្មែររស់នៅក្រៅស្រុកពួកគាត់គាំទ្រខ្លាំងមែនទែន ទោះបីយឺតយ៉ាងណាក៏អនុគ្រោះដល់adminដែរ។

Adminទទួលស្គាល់ថាតំលៃគ្រឿងចំលាក់មួយនេះវាមានតំលៃថ្លៃមែនចំពោះជីវភាពបងប្អូនខ្មែរយើង ទោះបីយ៉ាងណាក៏ដោយបានបងប្អូនទាំងអស់គ្នានឹងហើយបានLike&Share គាំទ្រចេញពីបេះដូងពិតពិត ទើបធ្វើអោយពួកខ្ញុំមានកំលាំងចិត្តដល់សព្វថ្ងៃនេះ...៕



















