ខេត្តព្រះសីហនុ-ការចិញ្ចឹមសត្វក្ងោក(មយូរា) នៅក្នុងខេត្តព្រះសីហនុ គឺក្នុងគោលបំណង ដើម្បីធ្វើការអភិរក្សសត្វក្ងោក(មយូរា) ដែលជាសត្វកម្រ ក៏ដូចជាបង្កើននូវសោភណ្ឌភាពទីក្រុង ដែលអាចធ្វេីការទាក់ទាញទេសចរណ៍ចង់មកទស្សនាកំសាន្តផងដែរ។
សត្វក្ងោក(មយូរា) ជាប្រភេទសត្វកម្រ ដែលត្រូវបានចុះក្នុងបញ្ជីឈ្មោះប្រភេទសត្វព្រៃត្រូវគ្រប់គ្រង ការពារ និងអភិរក្ស ដោយវាកំពុងរងគ្រោះថ្នាក់ និងរងនូវការគំរាមកំហែងដោយសារការប្រមាញ់យកស្លាប សាច់ និងបាត់បង់ទីជម្រក។
យោងច្បាប់ស្ដីពីព្រៃឈើ ជាបញ្ញត្តិសម្រាប់ការចោទប្រកាន់បុគ្គលប្ រព្រឹត្តល្មើ សច្បាប់ស្ដីពីព្រៃឈើ ។ បុគ្គលដែលប្រមូល បរបា ញ់ ទាក់ចាប់ ដឹកជញ្ជូន កែច្នៃ ធ្វើសន្និធិ លក់ដូរ នាំចេញ នាំចូល សំណាក និងប្រភេទសត្វព្រៃទាំងអស់ ដែលមានឈ្មោះកំណត់នៅក្នុងឧបសម្ព័ន្ធនៃប្រកាសអនុលោមតាមមាត្រា៤៨នៃច្បាប់ស្ដីពីព្រៃឈើ ត្រូវទទួលខុសត្រូវក្នុងការ បង្ហាញ ឯកសារ ឬលិខិតអនុញ្ញាតស្របច្បាប់ដល់មន្ត្រីរដ្ឋបាលព្រៃឈើមានសមត្ថកិច្ចត្រួតពិនិត្យ(មាត្រា៧៥)។
បុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌព្រៃឈើ(សត្វព្រៃ ) ត្រូវ ទទួលទណ្ឌកម្មក្នុងបទល្មើសព្រៃឈើ ដូចមានចែងក្នុងបញ្ញត្តិនៃមាត្រា៩៦ មាត្រា៩៧ មាត្រា៩៨ និង មាត្រា៩៩ នៃច្បាប់នេះ។ សូមចូលរួមថែរក្សា ការពារ និងអភិរក្សសត្វដ៏កម្រនេះ ដើម្បីទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ៕ ប្រភព៖ ស៊រ-Sor