ស្នងការនគរបាលខេត្តព្រះសីហនុ សូមច្រានចោលករណីបង្ហោះ មុខម្ហូបមានធ្មេញ ដែលធ្វើឲ្យផ្អើលពេញ ហ្វេសប៊ុក ជាព័ត៌មានក្លែងក្លាយ
ស៊ីហៀង
-

ខេត្តព្រះសីហនុ ៖ ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភាឆ្នាំ២០២០ សូមច្រានចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានបង្ហោះដោយហ្វេសបុក ឈ្មោះ កាមទេព លីមហុង សរសេរក្នុងន័យភ្ជាប់ជាមួយរូបភាពថា (សូមអជ្ញាធរជួយពិនិត្យហាងមួយកន្លែងផង នៅក្រុងព្រះសីហនុ) ដោយដាក់រូបភាពមានមុខម្ហូបមានធ្មេញ ដោយឃើញព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជារអោយសមត្ថកិច្ចជំនាញចុះស្រាវជ្រាវភ្លាមៗជាលទ្ធផល សមត្ថកិច្ចជំនាញរកឃើញថារូបភាពធ្មេញខាងលើគឺមានប្រភពមកពី អាខោនហ្វេសប៊ុកបង្ហោះក្នុងប្រទេសថៃដែលបានបង្ហោះកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩មកម្លេះ ។ ដូចច្នេះសូមម្ចាស់ ហ្វេបុកខាងលើជួយធ្វើកាកែតំរូវចំពោះកាបង្ហោះឡើងវិញ ជៀសវៀងការយល់ច្រឡំរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអគុណ ៕