នៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ ពិតជាធ្លាប់ជួបនូវរឿងស្នេហា មិនថាស្នេហានោះ មានរយៈពេលប៉ុន្មានឆ្នាំ ប៉ុន្មានខែនោះទេ គឺសុទ្ធតែកើតចេញពីការស្រលាញ់ របស់មនុស្សពីរនាក់ ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក ។ ស្នេហា បានធ្វើឲ្យយើងមានសេចក្តីសុខ សើចសប្បាយ អាចនិយាយបានថា ស្គាល់អស់គ្រប់រសជាតិជីវិត ព្រោះតែវា ។ តែមនុស្សយើងនៅតែចង់សាកល្បង និងចង់បានមនុស្សម្នាក់មកមើលថែជីវិត ចង់សាងគ្រួសារ ចង់មានកូនតូចៗរត់លេង បង្កើតបរិយាកាស បន្ថែមឲ្យជីវិតកាន់តែមានន័យ។

ដោយឡែកបើយើងងាកទៅមើលពីស្នេហារបស់ប្អូនស្រី Ma Dam Toch វិញក៏មិនណយដែល ផ្អែមដូចទឹកឃ្មុំ ។ ប្អូនស្រីក៏បានសរសេររៀបរាប់តាំងពីបានស្គាល់គ្នាជាមួយអនាគតស្វាមី របស់ប្អូនស្រីថា "ពីមុនលួច crush គាត់តែអត់ដឹងនិយាយថាមិចមានតែនិយាយប្រាប់គាត់ថាមានគេអោយធ្វើមេអណ្ដើកអោយ និយាយចុះឡើងគាត់ចាប់បាន? គាត់ថាសុំធ្វើសង្សារតែខាងស្រីថាឈប់យកសង្សារហើយចាំយកប្ដីមានណាអោយចាស់ទុំចូលដណ្ដឹងម៉ង (ខាងស្រីអូសក្រឡាដែលនឹង)? ប៉ុន្តែក៏អរគុណបងដែលស្រលាញ់គ្រួសារខ្ញុំនឹងអោយតំលៃគ្រប់យ៉ាងដល់ខ្ញុំ?☺ ពីមុនមេប្រុសនឹងកូនចៅ ឥលូវសុំធ្វើមេស្រីវិញម្ដង ?Sokunthea But ?"។







ប្រភព៖ Ma Dam Toch