លោក អុឹម ជីវ៉ា សូមផ្តាំពីទៅពូពាក់វែនតា ថា បើលេងកុំខឹង បើខឹងកុំលេង...មានវិដេអូ
-

កាលពីថ្ងៃម្សិលមិញនេះ លោក ផែង វណ្ណៈ បានបង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះការរឿងរ៉ាវរបស់ប្អូនស្រី សុខា ដែលជាតារាល្បីនៅ Tiktok ដែលកំពុងតែទទួលបានការគាំទ្រ យ៉ាងខ្លាំង។ លោកផែង វណ្ណៈ បានលើកយករឿងសុខា មកធ្វើការឡាយនិយាយរឿងប្អូនសុខា ។ លោក ផែង វណ្ណៈ ថា " ជ្រើសរើសយកមនុស្សសំរាម មកសម្តែង សួរថាអីមកវិញ?"។

បន្ទាប់ពីបានឃើញការឡាយរបស់លោក ផែង វណ្ណៈ ឡាយរួចមក ស្រាប់តែពេលនេះ លោក អុឹម ជីវ៉ា បានចេញមកធ្វើការបកស្រាយ ចំពោះរឿងសុខា តែមុននឹងនិយាយ លោក ក៏បាននិយាយមុនថា "បើលេងកុំខឹង បើខឹងកុំលេង"។ លោក អុឹម ជីវ៉ា បាននិយាយនៅក្នុងការឡាយថា " ផ្ងើរទៅអាប៊ិមួយពាក់វែនតា និយាយគ្នាឲ្យហើយ បើលេងកុំខឹង បើខឹងកុំលេង វាអីក៏អស្ចារ្យម្ល៉េះហា? កុំថាក្មេងជេរ ថាក្មេងឈ្លើយវើយ អញចង់ប្រាប់ចឹងម៉ង បើធ្វើឲ្យគេគោរព គេនិងគោរព ។

លោក  អុឹម ជីវ៉ា ធ្វើការរៀបរាប់ពីដំណើរដើមទងពេលបានជួបសុខា ថា "លោកអាចជាមនុស្សមានកម្ម ឬអាចថាអ្វីក៏បានដែរ...ឬក៏ជានិស្ស័យដែលបានជួបសុខា អ្វីដែលខ្ញុំជួយបាន គឺខ្ញុំជួយពីចិត្ត មុននឹងខ្ញុំធ្វើការនិយាយរឿងសុខា ខ្ញុំសូមផ្តាំអីអាមនុស្ស...ដៀលគេសុទ្ធតែកាកមនុស្ស ពួកសំរាម អស្ចារ្យម្ល៉េះ? នេះចូលមើលងាយគេហើយ មនុស្សទោះបីជាយ៉ាងមិចក៏ដោយ តែអ្នកឯងគ្មានសិទ្ធមកដៀលគេទេ អ្នកឯងជួយគេប៉ុន្មាន? ហាឡើងដៀលគេសុទ្ធកាកមនុស្សកាកសំរាម ដៀលសុទ្ធតែគេសិល្បៈថោក ពួកអញថោក ទៅសុំបាយឯងស៊ី អា..."។

បើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវិដេអូលោក អុឹម ជីវ៉ា ទាំងអស់គ្នា៖