ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានជាប្រជាពលរដ្ឋឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ច ក្រោយពីជិះម៉ូតូ១គ្រឿងឌុបគ្នាមកធ្វេីសកម្មភាពកាច់កញ្ចក់រថយន្តម្ចាស់ហាងដែលចតនៅមុខហាង(54ល្ងាចស្រស់) ស្ថិតនៅតាមបណ្តោយ ផ្លូវ១៧៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ នេត សាគុន ភេទប្រុស អាយុ 38 ឆ្នាំ មុខរបរនិងស្នាក់នៅពិតប្រាកដ និងធ្លាប់ជាប់ពន្ធនាគារទើបតែចេញ។

បេីតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បាន អង្គុយមុខហាងកើតហេតុខាងលើស្រាប់តែលឺលំឡេងអ្វីម្យ៉ាង ស្រាប់តែរូបគាត់រកមេីលក៍ឃេីញជនសង្ស័យកំពុងធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត(TUNDRA)ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AZ-0454 របស់ម្ចាស់ហាងដែលចតនៅទល់មុខហាងជាប់របងសាលាសុីសុវត្តិ គ្រាន់ឃេីញក៍បានដេញជនសង្ស័យរហូតដល់ផ្លូវ១៧២កែងនិងផ្លូវព្រះនរោត្ដម ទេីបចាប់ជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់មកក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅយក។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣កំពុងសួរនាំ និងកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕







ដោយ៖ជីម ភារ៉ា