អាណិតណាស់ ស្រ្តីម្នាក់មានមុខរបរជាលក់ចាប់ហួយ បន្តិចបន្តួចនៅក្នុងបន្ទប់ជួល ត្រូវជនមិនស្គាល់មុខចិត្តអប្រិយ ប្រល័យជីវិតនៅក្នុងបន្ទប់ជួល ព្រមទាំងបាន...
ស៊ីហៀង
-

ភ្នំពេញ៖ ស្រ្ដីម្នាក់ត្រូវជនសង្ស័យមិនស្គាល់មុខធ្វើសកម្មភា ព ប្ល.ន់. ម៉ូតូនិងស. ម្ .លា.ប់ នៅក្នុងបន្ទប់ជួលតែម្ដងដោយហេតុការណ៍មួយនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨និង ៣០នាទី ថ្ងៃទី២៥ខែឧសភាឆ្នាំ ២០២០ នៅចំនុចបន្ទប់ជួលលេខ១ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន (ស្លា. ប់)ភេទស្រីអាយុ ៤៦ ឆ្នាំ មុខរបរលក់ចាប់ហួយ មានស្រុកកំណើត ភូមិ ថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ។

សម្ភារះដែលបាត់បង់៖ 

-ម៉ូតូ១គ្រឿង ម៉ាក់សង់C125សេរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1DC7457

បើយោងតាមប្រភពព័ត៌មានពីប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់រូបគាត់បានចេញពីបន្ទប់ទៅធ្វើការដូចរាល់ដង ដោយជនរងគ្រោះនៅក្នុងបន្ទប់ជួលតែម្នាក់ឯង លុះដល់ម៉ោង ១៨និង០០នាទីរូបគាត់បានចេញពីធ្វើការនៅរោងចក្រពេលមកដល់បន្ទប់វិញក៏ឃើញបន្ទប់ចាក់សោរខាងក្រៅ នៅពេលនោះគាត់ក៏ មិនបានចាប់អារម្មណ៍អ្វីដែរ ដោយ គិតស្មានថាជនរងគ្រោះបានចេញទៅទិញឥវ៉ាន់ពេលគាត់ មើលឃើញ ធុងទឹកកក នៅមុខបន្ទប់ អត់ចាក់សោរ រូបគាត់ ក៏មានការសង្ស័យគាត់ក៏បានហៅប្អូនជីដូន១ របស់គាត់មកវា យបំបែកសោរបន្ទប់ក៏ស្រាប់តែឃើញជនរងគ្រោះ ដេក.ស្លា. ប់បាត់ទៅហើយទើបរាយការណ៍មកសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុបានទាក់ទងទៅខាងកោសល្យ​វិច្ច័យលោកឧកញាវេជ្ជបណ្ឌិតនងសុវណ្ណរត្នន៍បានបញ្ជាក់ថាស ពស្លា. ប់ដោយសារការវា យនិងវត្ថុរឹ.ងចំ.គល់ថ្គា.មបណ្តាលឲ្យស្លា .ប់ ករណីខាងលើនេះពិតជាប្ល. ន់និងស.ម្.លា.ប់មែន ចំពោះស.ពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើរបុណ្យតាមប្រពៃណីនៅស្រុកកំណើត។

បច្ចុប្បន្នសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យកំពុងតែស្រោវជ្រៅវរកមុខជនសង្ស័យដែលធ្វើសកម្មភា.ពស.ម្លា .ប់និងប្ល .ន់ម៉ូតូដើម្បីមកទទួលទោសតាមផ្លូវច្បាប់៕

ដោយ៖ ភត្រ្តា