លោកផែង វណ្ណៈ ដែលពុកម៉ែជាច្រើនបានស្គាល់រូបលោកតាមរយៈ ការជួយដល់ជនទីទាល់ ជនរងគ្រោះ និងមហាជនជាច្រើនអ្នកទៀត ដែលមកពឹងពាក់រូបលោកឲ្យជួយស្វែងរកភាពមិនប្រក្រតីរបស់មន្រ្តីខិលខូចមួយចំនួនតូច តែងតែធ្វើឲ្យប្រជារាស្រ្តរងទុក្ខលំបាក ទឹកភ្នែកសឹងរាល់ថ្ងៃ ព្រោះតែភាពមិនស្កប់ស្កល់របស់ខ្លួន ។ បងប្អូនប្រជារាស្រ្តជាច្រើន បានបន្តទៅផ្ទះរបស់លោកផែង វណ្ណៈ ក្នុងការសូមជួយឲ្យរូបលោកបន្តជួយខ្លួនទៅមុខទៀត តួយ៉ាងដូចជាលោកអតីតយោធាម្នាក់ ដែលត្រូវការប្ល.ន់យកដីរបស់កាលពីពេលថ្មីៗនេះអញ្ចឹង។

នៅកាលពីថ្ងៃម្សិលមិញ លោកបានបង្ហោះដំណឹងល្អមួយដែលធ្វើឲ្យមហាជនរីករាយទៀតហើយ ដោយលោកបានលើកឡើងថា "ថ្ងៃនេះមហាសប្បាយចិត្តព្រោះបានទទួលដំណឹងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានប្រកាសសាលដីកាបង្វិលសំណុំរឿង ករណី ស្នងការរង សាត គឹមសាន និង ប្អូនប្រុស យូ ធារ៉ា ទៅ សាលាឧទ្ធរណ៍ កាត់ឡេីងវិញ ។

ករណីខ្ចីលុយស្នងការរង សាត គឹមសាន ៦០០០ ដុល្លារ ភាគីកូនបំណុល យូ ធារ៉ា គ្មានលុយសងក៏បានប្រគល់ដីស្រែចំនួន ៤ ហិកតា ទៅអោយលោក សាត គឹមសាន ហេីយតែនៅតែមិនគ្រប់គឺនៅខ្វះ ១៣០០ ដុល្លារ ទៀត ។ បន្ទាប់មកលោក សាត គឹមសាន ប្ដឹងទាមទារយកផ្ទះ និងដីបន្ថែមទៀត ដោយ លោកសាត គឹមសាន បំភ័ន្តតុលាការថា គាត់បានទិញដីនិងផ្ទះ ពី យូ ធារ៉ា ។ ប៉ុន្តែ នៅពេលខ្ញុំសួរ តេីការទិញលក់ដីនិងផ្ទះនោះ មាន លិខិតកក់លុយ ឬ លិខិតប្រគល់ទទួលលុយទេ លោក សាត គឹមសាន ឆ្លេីយថា មិនមានទេ ។ ចំណុចគ្មាន លិខិតកក់លុយ ឬ លិខិតប្រគល់ទទួលលុយនេះហេីយ ជាមូលដ្ឋានសំរាប់តុលាការ ពិចារណា ។

សង្ឃឹមថា ប្អូនប្រុស នឹងទទួលបានយុត្តិធម៌ឆាប់ៗខាងមុខនេះមិនខាន "។


ប្រភព៖ ផែង វណ្ណៈ