កុំចេះតែហ៊ាន ! មហាជន ផ្ទុះការរិះគន់ខ្លាំងៗទៅកាន់ អ្នកនាង Love Riya ជិះសុទតែរថយន្ដទំនើបតម្លៃរាប់សែនដុល្លារ ប៉ុន្តែមិនស្គាល់​ស្តាំ​-​ឆ្វេង ...(មានវិដេអូ)
-

ហ្វេសប៊ុក ៖ ប្រិយមិត្តជាទីមេត្រីបងប្អូនច្បាស់ជាបានស្គាល់ហើយថា អ្នកនាង Love Riya គឺជាអ្នកលក់ឡេតាមអនឡាញម្នាក់ដែកមានរូបសម្រស់ស្រស់ស្អាត និងកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីនាងលែងលះពីស្វាមីរួច ។

ទន្ទឹមនិងនេះដែរនៅកាលពីពេលថ្មីៗនេះ  បានផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីរូបភាពរថយន្ដទំនើបតម្លៃរាប់សែនដុល្លារម៉ាក Rolls-Royce ស្លាកលេខ កម្ពុជា RIYA.999 ត្រូវបានចែករំលែក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ដោយបានចូលចតបញ្ច្រាសទិសនៅមុខព្រះរបមរាជវាំងទាំងស្ថានភាពកំពុងតែមានការកកស្ទះហើយ​អ្វីដែល​ហួសចិត្ត​ខ្លាំង​បំផុត​នោះ គឺ​បាន​បើកភ្លើង​សញ្ញា​សុំ​ផ្លូវ​ទៀត ពិតជា​អស្ចារ្យ​ណាស់​ ។

យ៉ាងណាមិញ មហាជនបាននាំគ្នា​រិះគន់ Love Riya យ៉ាងចាស់ដៃផងដែរថា ឡាន​ថ្លៃ​តែ​អ្នកបើកបរ​ចរិត​ថោក​ផុត​លេខ ចតរថយន្ត​បញ្ច្រាសទិស​មិន​ស្គាល់​ស្តាំ​-​ឆ្វេង ដែល​នាំ​ឲ្យ​មានការ​កកស្ទះ​ដល់​អ្នកដំណើរ​រអ៊ូរទាំ​ជាខ្លាំង​ ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖