កុំចេះតែហ៊ាន ! បេីករថយន្ដដោយការវ៉ាជែង​ បាត់ម្ចាស់ការ​ផ្ងាជេីង​ លេីផ្លូវជាតិ១៣០​ ឃុំរលាំងចក ស្រុកសំរោង​ទង...​
ស៊ីហៀង
-

កំពង់ស្ពឺ​ ÷ នាថ្ងៃទី​២៨ ខែឧស​ភា ឆ្នាំ២០២០ លើផ្លូវលេខ ១៣០​ ត្រង់ចំណុចភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថ​យន្តដឹកថ្ម​ ០១គ្រឿង ម៉ាក​ FUSO ពាក់ផ្លាក​លេខ កំពង់ស្ពឺ 3A-2889 សណ្តោងសឺមី​រ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-70​90 បើកបរដោយឈ្មោះ ហឿន រតនៈ ភេទ​ប្រុស អាយុ២៨ រស់នៅភូមិត្រពាំងឈូក ឃុំបេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

មុនកេីតហេតុ​ តាមការអោយដឹងពីអ្នកបើក​ប​ររថយន្ដ​ប្រាប់ថា​ មានរថយន្តមួយគ្រឿងទៀ​តប្រភេទបែន​ ក្បាល​ព៌ណ​ស​ (មិនចាំស្លាក​លេខ..)​ បានបេីកវ៉ាជែងក្នុងទិសដៅស្រប​គ្នា ​ពី​ទិសខាងលិច​ ទៅទិសខាងកើត លុះម​កដល់ទឹមគ្នារថយន្ដនោះបានរេចង្កូតមកគៀ​ករថ​យន្ដខ្លួន​ ដោយសារតែស្ថានភាពគ្រោះ​ថ្នាក់​ខ្លួន​បានយកចង្កួតអែមខាងស្ដាំដៃ​ ប៉ុន្ដែ​ស្ថាន​ភាព​មិនអំណោយផល​ ក៏កាច់ក្រឡាប់តែម្ដងទៅ​ ។

ក្នុងហេតុការណ៍ខាងលេី​ មិនបណ្តាល​អោ​យមានការរងរបួសធ្ងន់ធ្ងរនោះទេ​និងមិនមា​នការប៉ះ​ទង្គិចរវាងអ្នក​ធ្វេីដំណេីរឆ្លងកាត់លេីកំណាត់ផ្លូវខាងលេីដែរ​ ។ តាមការបញ្ជាក់ពីរ​សមត្ថកិច្ច​ន​គរបាល​ចរាចរណ៍​ស្រុ​ក​.ខេត្ត​ ដែ​លចុះអន្ដរាគមន៍ភ្លាមៗក្រោយកេីតហេតុថា​ ៖​ កត្ដាដែល​នាំអោយគ្រោះថ្នាក់បណ្ដាលអោ​យ​ក្រឡាប់​រថយន្ត​ដឹក​ថ្ម​ គឺមកពីរការបាត់ម្ចា​ស់​ការក្នុងកា​រ​បញ្ជាគ្រប់គ្រងដៃចង្កួតរថយន្ដ​ ព្រោះតែ​មា​នមហន្ដរាយបង្កឡេីងដោយរថ​យន្ដមួយ​ទៀ​ត​ ដែលបេីកបរក្នុងស្ថានភាពវ៉ាជែងផ្លូវតូចច​ង្អៀត​មិនអំណោយផល​ក្នុងកា​រ​អនុញ្ញាតឲ្យ​រថយន្ត​អាចធ្វេីការវ៉ាបាន​ ។

បច្ចុប្បន្ន​តំណាងក្រុមហ៊ុន​រថយន្ត​ដឹក​ថ្ម​បាន​មកស្ទួចយករថយន្ដចេញពីកន្លែងកេីតហេតុ​និងបានបញ្ជូនសំ​ណុំរឿងមកការិយាល័យ​ចរាចរណ៍​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំ​ពង់ស្ពឺ​ ដេីម្បី​ពិនិត្យនិង​ចាត់ការតាមនីតិវិធី​ ៕

ការបេីកបរដោយស្ថានភាពគ្រោះថ្នាក់​ គឺពិត​ជាមានហានិភ័យខ្ពស់ណាស់​ ដូច្នេះ​សូម​អ្នក​បេីកបររថយន្ដទាំងអស់​ មេត្ដាគោរពច្បាប់​ ច​រាចរណ៍ផ្លូវគោក​ និងចេះអាធ្យាស្រ័យគ្នា​ក្នុង​ស្ថានភាពមិនអំណោយផល​  ? គោរព​ច្បាប់​ចរាចរណ៍​ ស្រលាញ់​ជីវិត​អ្នក​ និងអ្នកដទៃ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ