ស្អាតប្លែកភ្នែក ! រូបភាពនៅតាមតំបន់បេតិភណ្ឌធម្មជាតិ ដែលរាជរដ្ឋាភិបាលទើបសម្រេចដាក់បញ្ចូលជាតំបន់ការពារធម្មជាតិ នៅខេត្តបន្ទាយមានជ័យ...
ស៊ីហៀង
-

មន្រ្តីមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានចុះពិនិត្យ និងផ្ដិតយករូបភាពនៅតាមតំបន់បេតិភណ្ឌធម្មជាតិ ដែលរាជរដ្ឋាភិបាលទើបសម្រេចដាក់បញ្ចូលជាតំបន់ការពារធម្មជាតិ ។ 

មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានចុះពិនិត្យ និងផ្ដិតយករូបភាពនៅតាមតំបន់បេតិភណ្ឌធម្មជាតិ រួមមាន តំបន់បេតិភណ្ឌធម្មជាតិភ្នំស្វាយ តំបន់បេតិភណ្ឌធម្មជាតិភ្នំជញ្ជាំង តំបន់បេតិភណ្ឌធម្មជាតិភ្នំបាក់ តំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះនេត្រព្រះ និងតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះ ដែលរាជរដ្ឋាភិបាលទើបសម្រេចដាក់បញ្ចូលជាតំបន់ការពារធម្មជាតិនាពេលថ្មីៗនេះ។

ដោយឡែក ចំពោះកិច្ចការល្បាត មន្ត្រីឧទ្យានុរក្សតំបន់ការពារទេសភាពអាងត្រពាំងថ្ម បានចុះល្បាត ដើម្បីពិនិត្យតាមដាន ទប់ស្កាត់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

ដោយចាប់ផ្ដើមចេញពីចំណុចដំបូកស្ដៅ កាត់តាមខាងកើតចកតូច ត្រពាំងបាក់ដៃ ត្រពាំងខ្ទឹម រហូតដល់ខាងលិចភូមិពង្រ ជួបបទល្មើសឆក់ត្រី ប្រើប្រាស់ឧបករណ៍ឆក់ ០៣គ្រឿង និងអាគុយ ០១គ្រឿង ដោយវត្ថុតាងត្រូវបានដកហូតយកមករក្សាទុក៕