តោះ! មកស្គាល់ផលិតផលទេសចរណ៍មួយទៀតរបស់ស្រុកបន្ទាយស្រី «ផ្ទះស្នាក់បៃតង»
ហ្វេសបុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា សូមសរសើរដល់ម្ចាស់អាជីវកម្ម និងបងប្អូនសហគមន៍ទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ដែលបានចាប់ផ្តើមងាកមកអោយតម្លៃលើបរិស្ថាននិងធម្មជាតិ ធានាបាននូវអនាម័យនិងផាសុខភាព មានបន្ទប់ទឹកស្អាតនិងចំណតត្រឹមត្រូវ។

ទាំងនេះនឹងក្លាយទៅជាស្តង់ដាថ្មីនៃការអភិវឌ្ឍតំបន់ទេសចរណ៍នានានៅក្នុងស្រុកបន្ទាយស្រី ហើយរដ្ឋបាលស្រុកនឹងចាប់ផ្តើមផ្តល់សេវាប្រមូលសំរាមពីគ្រប់តំបន់ទាំងអស់នេះក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីគ្រប់គ្រងអោយបាននូវកំណើនភ្ញៀវទេសចរណ៍ប្រកបដោយនិរន្តភាព រក្សាកេត្តនាមជាតំបន់អេកូទេសចរណ៍ស្អាត និងផ្តល់ផលជាវិជ្ជមានទៅដល់សហគមន៍។



















ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។