សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្ដ ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ ហើយក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច
ស៊ីហៀង
-

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ របស់សមាគមគាំទ្រគំនិតផ្តួចផ្តើម របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល។ 

យ៉ាងណាមិញបើយោងតាមសេចក្តីប្រកាសព័ត៍មានលេខ ធ១៣.០២០.០០៤ ប្រកាសព័ត៍មាន របស់ធនាគារធាតិនៃកម្ពុជា ចុះថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០ សមាគមមីក្រូហិរញវត្ថុកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពុស់ការប្រើប្រាស់ប្រាក់រៀល ។ 

ទន្ទឹមនិងនេះ សមាគមសូមដាក់ចេញនូចសេចក្តីថ្លែងការណ៍ដូចខាងក្រោម សម្រាប់សមាជិកទាំងអស់ក្នុងការអនុវត្ត ព្រមទាំងផ្សព្វផ្សាយជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត៍មាន ៖ 

១. សមាគមមីក្រូហិរញវត្ថុកម្ពុជាសូមធ្វើការបញ្ចាក់ចំពោះសាធារណជនឲ្យបានជ្រាបថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង ៥ ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច។

២. ជាមួយគ្នានេះដែរ សមាគមមីក្រូហិរញវត្ថុកម្ពុជាសូមចូលរួមលើកទឹកចិត្តដល់សាធារណជនឲ្យប្រើប្រាស់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ ៕