ជួយចែករំលែកផង ម្តាយយើងម្តាយគេ គាត់បានវង្វេងផ្លូវ បើកូនចៅបានឃើញ មកទទួលគាត់ផង
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Savoeurn Khmer CA បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកអមជាមួយនឹងរូបភាពរបស់អ៊ុំស្រីម្នាក់ ដែលបានវង្វេងផ្លូវ ហើយគាត់មិនមានថវិការត្រឡប់ទៅស្រុកកំណើតវិញទេ។

បើយោងតាមគណនីហ្វេសប៊ុកខាងលើបានឲ្យដឹងថា "ជួយចែករំលែកផង ម្តាយយើងម្តាយគេ ថ្ងៃនេះធ្វើដំណើរពីឱរ៉ាល់ មកសំរោងទងបានជួបអ៊ុំស្រីគាត់វង្វេងផ្លូវបានជូនថវិការគាត់ខ្លះ គាត់ថានៅខេត្តកំពង់ចាមអត់លុយជិះឡានទៅផ្ទះវិញបើកូនចៅបានមើលឃើញហើយមកទទូលគាត់ផង" ។

អាស្រ័យហេតុនេះ បើបងប្អូន ឬ សាច់ញាតិបានស្គាល់រូបគាត់ សូមមេត្តាជួយទំនាក់ទំនង ទៅសាច់ញាតិគាត់ផង ព្រោះពេលនេះ មើលទៅសភាពរបស់គាត់គឺលំបាកខ្លាំងណាស់។ សាច់ញាតិកូនចៅ អាចទំនាក់ទំនងទៅកាន់គណនីហ្វេសប៊ុកបងប្រុសបាន៕

ប្រភព៖ Savoeurn Khmer CA