នាយកឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ៖ រយៈពេល១ខែដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍សមត្ថកិច្ច ផាកពិន័យយានយន្ត បានទឹកប្រាក់ប្រមាណ៣ពាន់លានរៀល ដែលស្មើរនឹង...
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការលទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ ៣៩ រយៈពេល១ខែដំបូង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នាយកឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់ឲ្យដឹងថា ការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យយានយន្តបានទឹកប្រាក់ប្រមាណ៣ពាន់លានរៀល ដែលស្មើនឹងប្រមាណជាង៧០ម៉ឺនដុល្លារអាមេរិក។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ានបញ្ជាក់ថា ក្នុងណោមយានយន្តល្មើសច្បាប់ទាំងអស់ មានប្រមាណ២០ភាគរយ មិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយទេ។ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%។