អ៊ីវ៉ា៖ កូនស្រីម្នាក់នេះខានឃើញម៉ែ អស់រយៈ៦ឆ្នាំហើយ នៅថ្ងៃនេះកូនបានឃើញម៉ែម្តងទៀត ម៉ែលែងស្អាតដូចមុនហើយ តែម៉ែនៅតែជានារីដ៏ស្អាតសម្រាប់កូនៗ
ស៊ីហៀង
-

តារាចម្រៀងស្រស់ស្អាត វ័យក្មេង កញ្ញា អ៊ីវ៉ា ជាតារាចម្រៀងម្នាក់ ដែលបងប្អូនជាច្រើនគោរពស្រលាញ់ និងគាំទ្រ ព្រោះតែបទចម្រៀងរបស់កញ្ញានីមួយៗ ធ្វើឲ្យអ្នកស្តាប់មិនជិនណាយអារម្មណ៍ ពិសេសគឺបទចម្រៀងបែបមនោសញ្ចេតនាតែម្តង ។

តារាចម្រៀងស្រស់ស្អាតនេះ បានបាត់បង់ម្តាយជាទីស្រលាញ់ អស់រយៈ៦ឆ្នាំមកហើយ តែកញ្ញានៅតែធ្វើចិត្តមិនបានរាល់ពេលដែលឡើងច្រៀងដែលនិយាយរៀបរាប់ពីអ្នកម្តាយ គឺកញ្ញាតែងតែបង្ហូរទឹកភ្នែក ព្រោះតែក្តីនឹករលឹកអ្នកម្តាយ ជាខ្លាំងនោះ។ តារារូបនេះ ក៏បានបង្ហោះសារថា "ចុងបញ្ចប់នៃជីវិតមនុស្ស? សុំទោសជាមុនសម្រាប់រូបភាពតែគ្រប់យ៉ាងគឺជាការពិត ពេលម៉ែនៅរស់ម៉ែមានរូបរាង្គកាយស្អាត សាច់ឈា.មស្រស់ថ្លា កម្លាំងមាំមួន ម៉ែជាមនុស្សល្អ ចរឹតស្លូតបូតប្រកបដោយធម៌ ម៉ែជាប្រពន្ធដ៏ល្អ ជាម៉ែដ៏ល្អអស្ចារ្យរបស់កូនៗ ម៉ែជាមនុស្សដែលរាប់ញាតិណាស់ ?រយះពេល6ឆ្នាំហើយដែលម៉ែស្លា.ប់ទៅម៉ែបានបន្សល់នៅឈ្មោះថ្លៃថ្នូរការអាណិតអាសូរពីមនុស្សគ្រប់គ្នាដែលស្គាល់ម៉ែគេនៅតែចងចាំថាម៉ែជាមនុស្សល្អ? ថ្ងៃនេះកូនបានឃើញរូបរាង្គម៉ែម្ដងទៀត ម៉ែនៅសល់តែស្បែកបន្តិចបន្ទួចនិងគ្រោងឆ្អឹង ម៉ែលែងស្អាតដូចមុនហើយ តែម៉ែនៅតែជានារីដ៏ស្អាតសម្រាប់កូនៗ ម៉ែស្ថិតនៅក្នុងកែវភ្នែកនិងការចងចាំរបស់កូនៗជារៀងរហូត??។

មូលហេតុដោយសាការសាងសង់ផ្លូវល្បឿនលឿនប៉ះចំផ្ទះម៉ែ(ម៉ុង)ទើបកូនត្រូវរើលើកអញ្ជើញម៉ែទៅដាក់ផ្ទះថ្មី ?30-05-2020? សូមអោយសុខសប្បាយត្រជាក់ត្រជុំចម្រុងចម្រើន សិរីសួស្ដី មានលាភជយ័មង្គលដល់គ្រួសារបងប្អូនកូនចៅគ្រប់គ្នា???"។

មានវិដេអូ៖