លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ ដាំកូនឈើ១ពាន់ដើម នៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ស្រះដូនរីក
ស៊ីហៀង
-

នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើគេហទំព័រហ្វេសប៊ុករបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានឲ្យដឹងថា "ទិដ្ឋភាពនៃ”កម្មវិធីដាំកូនឈើ១០០០ដើម” នៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ស្រះដូនរីក៖ បណ្តុះពន្លកថ្មីនៃក្តីសង្ឃឹម បណ្តុះការស្រលាញ់ បណ្តុះមនសិការចូលរួមការពារថែរក្សា។

១០០០ដើមថ្ងៃនេះ ១០០០ដើមថ្ងៃស្អែក, ១០០០ដើមកន្លែងនេះ ១០០០ដើមកន្លែងនោះ, ១០០០ដើមជាមួយអ្នកធ្លាប់ដាំ ១០០០ដើមជាមួយអ្នកមិនធ្លាប់ដាំ។ បើយើងធ្វើវាបានជាប្រចាំ គ្មានហេតុផលអ្វីដែលយើងមិនអាចផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋយើងទូទៅ អោយងាកមកស្រលាញ់បរិស្ថាន ធម្មជាតិ និងនាំគ្នាចូលរួមថែរក្សាព្រៃឈើនោះទេ។

អធ្យាស្រ័យដែលពេលវេលាមិនសមស្រប មិនអនុញ្ញាតអោយរដ្ឋបាលស្រុករៀបចំទ្រង់ទ្រាយធំនិងមានការចូលរូមទូលំទូលាយបាន តែដោយស្តាយពេលវេលានិងមិនចង់អោយឱកាសល្អសម្រាប់ការដាំកូនឈើប្រចាំឆ្នាំនាដើមរដូវវស្សាកន្លងហួសទៅដោយមិនបានធ្វើអ្វី ទើបសម្រេចរៀបចំកម្មវិធីនេះឡើង។ សង្ឃឹមថានឹងបានជួបជុំគ្នានាឱកាសក្រោយ!

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan