សូមចូលរួមសោកស្តាយផង...ឌីជេ ណាណា ជួបទុក្ខធំ ប៉ារបស់អ្នកនាង បានទទួលមរណ ភាពហើយ កាលពីព្រឹកមិញនេះ ដោយសារតែ...
-

ពិតជារឿងមួយដែលគួរឲ្យសោកស្តាយជាខ្លាំង ដែលមុននេះបន្តិច Dj Nana ដែលពុកម៉ែ បងប្អូនជាច្រើន តាមរយៈការជួយដោះស្រាយវិបត្តិស្នេហា និង ជាអ្នកនិពន្ធដល់ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ខណៈពេលនេះអ្នកនាងមានទុក្ខជាទម្ងន់ ដោយលោកមានគុណ បានទទួលមរណ ភាពហើយ កាលពីវេលាម៉ោង ៧និង១៨នាទីព្រឹក ដោយសារតែជំងឺរលាកស្រោមខួរ។

ជាមួយគ្នានោះផងដែរ​អ្នកនាង ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "ប៉ារបស់ខ្ញុំ លោក នាង សុវ៉ាត បានទទួលមរណភាពកាលពីព្រឹកមិញវេលាម៉ោង ៧.១៨នាទី បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរលាកស្រោមខួរ អស់រយ:ពេលជាងមួយខែ។ ដោយម្តាយខ្ញុំកំពុងរវល់ និងមិនសូវស្រួលខ្លួនផង មិនអាចទូរស័ព្ទជម្រាបជូនមិត្តៗប៉ាបានច្រើន នាងខ្ញុំសូមជូនជ្រាប និងសូមអភ័យទោស។ ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង៩ព្រឹក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពុងចាម"។

ភ្ជាប់ជាមួយសារខាងលើ អ្នកនាងក៏បានសូមទោសដល់មិត្តៗប៉ារបស់អ្នកនាង ដែលមិនអាចទូរស័ព្ទប្រាប់ ជាដំណឹង ដោយសារតែស្ថានភាពពេលនេះ មានការមមាញឹក ហើយអ្នកម្តាយកំពុងតែរវល់ និងមិនសូវស្រួលខ្លួនផងនោះ ។ ដូចនេះមានតែសូមការអភ័យទោសពីសំណាក់លោកពូ អ្នកមីង បងប្អូនទាំងអស់គ្នា ដែលអ្នកនាងមិនបានជម្រាបជាដំណឹងមួយនេះ៕

ប្រភព៖ Dj Nana