នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារឲ្យដឹងថា "ក្រោយពីខ្ញុំបានបកស្រាយអំពីការពិតនៅពីក្រោយនៃសម្លេងជេររបស់ខ្ញុំក្នុងខ្សែរអាត់ និងពាក្យមួលបង្កាច់មួយចំនួនដែលជនថោកទាបបានធ្វេីដេីម្បីអោយគេស្អប់ខ្ញុំ ពេលនេះខ្ញុំ និងកូនបានទទួលយុត្តិធម៌អំពីមហាជនរាប់លាននាក់ហេីយ គឺលែងមានការយល់ច្រលំ និងបានទទួលនូវការអាណិត ការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅ ។ ម្តាយកូនយេីងខ្ញុំសូមគោរពអរគុណលោកទាំងអស់ខ្លាំងណាស់ ???។

...ប៉ុន្តែអតីត ស្វាមីបោះត្រារបស់ខ្ញុំ ដែលពាក់ផ្កាយលេីស្មាដោយសារខ្ញុំ បានដឹកដៃប្រពន្ធចុងក្មេងជាង៣០ឆ្នាំមកប្តឹងខ្ញុំអោយឡេីងតុលាការទៅវិញ ! ផ្កាយលេីស្មានេះបានធ្វេីបាបខ្ញុំ និងកូនកាលពី១០ឆ្នាំមុនម្តងហេីយ។ ពិតជាសក្តិសមនិងកិត្តិយសឯកឧត្តមផ្កាយបីនៃក្រសួងមហាផ្ទៃមែន ក្លាហានណាស់ ក្លាហានបានតែជាមួយមនុស្សស្រី និងកូនក្មេង ។ ដេីម្បីផ្គាប់ចិត្តស្រីចុង ហ៊ានលេីកដៃធ្វេីបាបកូនខ្លួនឯង !
បងប្អូនណាអាចឆ្លេីយនឹងខ្ញុំបាន ?
ក្នុងលោកនេះ តេីមានស្ត្រីប៉ុន្មាននាក់ដែលត្រូវប្តីថោកទាបផិតក្បត់ដេញប្រពន្ធកូនចេញពីផ្ទះ ហេីយដឹកដៃប្រពន្ធចុងមកប្តឹងប្រពន្ធដេីម ? ?
ក្នុងលោកនេះ តេីមានកូនប៉ុន្មាននាក់ដែលត្រូវរងភាពកំព្រាឪ ព្រោះតែឪស្រីស្រាល្បែង ?
ក្នុងលោកនេះ តេីមានកូនប៉ុន្មាននាក់ដែលត្រូវឪពុកចិត្តតិរិច្ឆាន តាមយាយីសូម្បីសល់ម្តាយតែមួយហេីយនៅមកតាមបំផ្លាញដោយមិនខ្វល់ដល់ការរស់នៅរៀនសូត្រ និងអារម្មណ៍កូន ឥតល្ហែរបែបនេះ ?
តេីឯណាទៅកត្តិយសជានាយនគរបាលជាតិ ? ឯណាទៅកិត្តិយសជាមនុស្ស ? ឯណាទៅកិត្តិយសជាឪពុក ?
គិតទៅ គ្រាន់តែខ្ញុំចង់រកយុត្តិធម៌ និងកិត្តិយសដែលបាត់បង់អស់រយៈ១០ឆ្នាំដោយសារពួកគេសោះ ក៏ពួកគេមិនព្រមដែរ ពួកគេចង់អោយខ្ញុំរស់ក្នុងឈ្មោះថោកទាប និងយល់ច្រលំជារៀងរហូត ទេីបពួកគេសុខចិត្តពួកគេពិតជាមិនចង់អោយខ្ញុំទទួលបានយុត្តិធម៌ទេ ។ ពេលនេះជុំវិញខ្ញុំសុតតែបីសាច និងខ្មោចព្រាយចូលមករារាំង ..ប៉ុន្តែខ្ញុំមិនខ្លាចឡេីយ ! យុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ !
ទោះជាពិបាកយ៉ាងណា ក៏ខ្ញុំមិនព្រមសូមទោសអាមនុស្សក្បត់ប្រពន្ធកូន ក្បត់ប្រពៃណីយទាំងពីរនាក់ឯងជាដាច់ខាត ! ! !












ប្រភព៖ Meng Keo Pichenda - ពេជ្ជតា