កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងក្នុងបរិវេណតំបន់ឧទ្យានជាតិជើងភ្នំគូលែន ជាមួយលោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីឧទ្យាននុរក្ស ដើម្បីកំណត់ទីតាំងដែលត្រូវរៀបចំដាំដើមឈើឡើងវិញ និងគ្រប់គ្រងអោយបានតឹងរុឹងនិងម៉ត់ចត់បំផុត ជាពិសេសក្នុងតំបន់ដែលត្រូវបានរងការទន្ទ្រានវាតទីចាប់យកដី និងលួចសង់សំណង់ខុសច្បាប់។
![](/wp-content/uploads/2020/6/5/media/large/77770/166241.12.2019.1161493001.jpg?1591351374)
ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមបញ្ជាក់សារជាថ្មីទៅកាន់សាធារណៈជនទាំងអស់អោយបានជ្រាបថា៖
- ដីនិងសំណង់នៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ជើងភ្នំគូលែនមួយចំនួនត្រូវបានកាប់កាប់ដោយខុសច្បាប់ពីសំណាក់សកម្មជនដីធ្លីជាបន្តបន្ទាប់ក្រោយការបញ្ចប់ការវាស់វែងផ្តល់កម្មសិទ្ធិដីធ្លីរបស់យុវជនស្ម័គ្រចិត្តកាលពីឆ្នាំ២០១២។
- រដ្ឋបាលស្រុកមិនទទួលស្គាល់ការទន្ទ្រានចាប់យកដីដោយខុសច្បាប់នេះឡើយ ហើយការកាន់កាប់ដោយខុសច្បាប់ទាំងនេះសុទ្ធតែមិនមានឯកសារគតិយុត្តិនោះទេ។ ច្បាប់ភូមិបាលក៏មិនទទួលស្គាល់ការអាស្រ័យផលដោយគ្មានបណ្ណក្រោយឆ្នាំ២០០១ដែរ។
- រាល់ការទិញ លក់ដូរគ្រប់ប្រភេទត្រូវបានហាមឃាត់នៅក្នុងតំបន់ដីរដ្ឋនេះ។ រដ្ឋបាលស្រុកមិនអនុញ្ញាតអោយមានការផ្ទេរកម្មសិទ្ធិរឺទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានក្រោមរូបភាពណាមួយជាដាច់ខាត។
![](/wp-content/uploads/2020/6/5/media/large/77771/166241.12.2019.1161493002.jpg?1591351417)
ហេតុដូច្នេះ សូមសាធារណៈជនបង្កើនការប្រុងប្រយ័ត្ន ជៀសវាងនូវការខាតបង់ ចាញ់ការបោកបញ្ឆោតអោយទិញដីរដ្ឋ ទោះក្នុងតម្លៃទាបយ៉ាងណាក៏ដោយ។ រដ្ឋបាលស្រុកនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៍ដោយប្រការណាមួយឡើយ ហើយជនដែលលួចទន្ទ្រានយកដីរដ្ឋទៅលក់ នឹងត្រូវរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន។
![](/wp-content/uploads/2020/6/5/media/large/77772/166241.12.2019.1161493003.jpg?1591351425)
![](/wp-content/uploads/2020/6/5/media/large/77774/166241.12.2019.1161493004.jpg?1591351426)
![](/wp-content/uploads/2020/6/5/media/large/77773/166241.12.2019.1161493005.jpg?1591351426)
![](/wp-content/uploads/2020/6/5/media/large/77775/166241.12.2019.1161493006.jpg?1591351426)
![](/wp-content/uploads/2020/6/5/media/large/77777/166241.12.2019.1161493007.jpg?1591351426)
![](/wp-content/uploads/2020/6/5/media/large/77778/166241.12.2019.1161493008.jpg?1591351426)
![](/wp-content/uploads/2020/6/5/media/large/77783/166241.12.2019.1161493009.jpg?1591351427)
![](/wp-content/uploads/2020/6/5/media/large/77780/166241.12.2019.1161493010.jpg?1591351427)
![](/wp-content/uploads/2020/6/5/media/large/77781/166241.12.2019.1161493011.jpg?1591351427)
![](/wp-content/uploads/2020/6/5/media/large/77776/166241.12.2019.1161493012.jpg?1591351426)
![](/wp-content/uploads/2020/6/5/media/large/77785/166241.12.2019.1161493013.jpg?1591351427)
![](/wp-content/uploads/2020/6/5/media/large/77782/166241.12.2019.1161493014.jpg?1591351427)
![](/wp-content/uploads/2020/6/5/media/large/77786/166241.12.2019.1161493015.jpg?1591351428)
![](/wp-content/uploads/2020/6/5/media/large/77788/166241.12.2019.1161493016.jpg?1591351428)
![](/wp-content/uploads/2020/6/5/media/large/77789/166241.12.2019.1161493017.jpg?1591351428)
![](/wp-content/uploads/2020/6/5/media/large/77790/166241.12.2019.1161493018.jpg?1591351429)
![](/wp-content/uploads/2020/6/5/media/large/77784/166241.12.2019.1161493019.jpg?1591351427)
![](/wp-content/uploads/2020/6/5/media/large/77787/166241.12.2019.1161493020.jpg?1591351428)
![](/wp-content/uploads/2020/6/5/media/large/77779/166241.12.2019.1161493021.jpg?1591351427)
ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan